Loading...

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជានឹង​ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍»

​ សោម សុភា​​ | ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 14:46 pm

ភ្នំពេញ ៖ កម្ពុជា (ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨) អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងរៀបចំព្រឹតិ្ករណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០១៨ នៅថ្ងៃទី០១ ខែធ្នូ។ មុនថ្ងៃកម្មវិធីមកដល់ អង្គការAHF បានរៀបចំនូវសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញ​ពី​សកម្មភាព​នានា​ដែល​បាន​គ្រោងទុក។

 អង្គការ AHF ក៏ក្រើន​រំលឹកដល់​មនុស្សជាតិគ្រប់រូបនៅថ្ងៃទិវាពិភពលោកប្រយុទ្ធនឹងអេដស៍ថា “សង្គ្រាមប្រយុទ្ធ​នឹងជំងឺ​អេដស៍នៅមិន​ទាន់​បញ្ចប់ទេ!”។ ជារៀងរាល់ឆ្នាំនៅតែមានមនុស្សប្រមាណ ១លាននាក់បាន​ស្លាប់​ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ និងជាង១លាន ៨សែននាក់ បានឆ្លងជំងឺ​អេដស៍ក្នុងមួយឆ្នាំៗ។

នៅថ្ងៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា នឹងបង្កើតឲ្យមានសកម្មភាពជា​ច្រើន​រួមមានការ​ប្រគំតន្រ្តីអបអរអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានជួយក្នុងការគាំពារដល់​អ្នក​រស់នៅជាមួយ​មេរោគអេដស៍បានចំនួន ១លាននាក់ក្នុងពេលបច្ចុប្បន្ន និងពិធីសម្ពោធគម្រោងតេស្តឈាមរកមេរោគអេដស៍​ដោយរថយន្តចល័ត​របស់អង្គការ AHF នៅកម្ពុជា។

អង្គការ AHF កម្ពុជារៀបចំសន្និសីទសារព័ត៌មាន​ និងការប្រកាសទិវាពិភពលោកប្រយុទ្ធនឹងអេដស៍ ឆ្នាំ២០១៨​​ ដែលប្រព្រឹត្តទៅថ្ងៃសៅរ៍​ ទី០១ ខែ​ធ្នូ ឆ្នាំ២០១៨​ នៅទីលានកោះពេជ្ររាជធានីភ្នំពេញ

▪ ម៉ោង១៥:០០ – ១៥:៤០​ មានការចូលរួមពីស្ថាប័នរដ្ឋាភិបាល និង​សហគមន៍ចំនួន​ជិត​ ១​ពាន់នាក់ជួបជុំគ្នា និងបើកយុទ្ធនាការដោយ​ឯកឧត្តម​ អៀង​ មូលីទេសរដ្ឋមន្រ្តី និង​ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងដង្ហែរក្បួននៅបរិវេណមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ការរាំកន្ត្រាក់អារម្មណ៍ ការរាំហែក្បួន​ និងការធ្វើតេស្តឈាមរកមេរោគអេដស៍។

▪ ម៉ោង​ ១៨​:៣០​ – ២១:៣០ ការប្រគំតន្ត្រី​ដោយកំពូល​​​តារាល្បីៗ លោកខេមរៈ សេរីមន្ត លោកអូន ក្រុមកំប្លែង និងតារាផ្សេងៗទៀត ហើយមហាជនទូទៅអាចចូលរួមទស្សនាដោយសេរី។

លោកវេជ្ជបណ្ឌិត ឈឹមសារ៉ាត់ នាយកប្រចាំតំបន់អាស៊ីមានប្រសាសន៍ថា”យើង​សង្ឃឹមថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ នឹងធ្វើឲ្យយុទ្ធនាការប្រយុទ្ធនឹងមេរោគអេដស៍កាន់តែ​ប្រសើរ​ឡើង ទាំងនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក” ។ “បច្ចុប្បន្នមានមនុស្សប្រមាណ​ជា៦៧០០០នាក់នៅ​ក្នុងប្រទេសកម្ពុជា កំពុងរស់នៅជាមួយមេរោគអេដស៍ ហើយយើងខ្ញុំពិតជា​មានមោទនភាពក្នុងការបង្ហាញជា​សាធារណៈថាក្នុងចំណោមអ្នកជំងឺជាងពាក់កណ្តាលកំពុងទទួលការថែទាំ និងព្យាបាលដោយមានការគាំទ្រពី​អង្គការ AHF ។ ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ ​នឹងជួយបង្ហាញប្រាប់ដល់ប្រទេសកម្ពុជាថា​មេរោគអេដស៍​អាចការពារ និងព្យាបាលបានហើយចំពោះអ្នកដែលរស់នៅជាមួយមេរោគនេះ ពួកគេនៅ​តែអាចរស់​នៅ​បាន​ប្រកបដោយសុខភាពល្អ​ និងមានផលិតភាព​ដោយមានការគាំពារ​ និងទទួលបានថ្នាំការពារ​មេរោគអេដស៍​យ៉ាង​ត្រឹមត្រូវ។ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការធំបំផុតនៅ​លើ​ពិភពលោក ហើយ​បច្ចុប្បន្នAHF កំពុងផ្តល់ការថែទាំសុខភាព និង / ឬសេវាកម្មថែទាំដល់មនុស្សជាង១លាននាក់ ក្នុង៤១ប្រទេស ទូទាំង​ពិភព​លោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិកអាមេរិកឡាទីន ការីបបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប​ខាងកើត។

ដើម្បីយល់ដឹងបន្ថែមអំពីអង្គការ AHF សូមចូលមើលគេហទំព័រ​របស់យើងខ្ញុំ : www.aidshealth.org ទំព័រ Facebook: www.facebook.com/aidshealth និងតាមដាននៅលើ Twitter: @aidshealthcare និង Instagram: @aidshealthcare ៕