Loading...

ឪចុងទាញដំបងដាក់កូនប្រុសរយះក្បាល

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 16:25 pm

ខេត្តកំពង់ធំ ៖ ជនបង្កហេតុជាឪពុកចុង ដែលវាយកូនប្រុសរយះក្បាលរបួសធ្ងន់កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិសែនសេរីមង្គល ឃុំក្រយា ស្រុកសន្ទុក។ មានឈ្មោះប្រាក់ ទូច អាយុ៥២ឆ្នាំ មុខរបរកសិករ។ ចំណែកជនរងគ្រោះជាកូនប្រុស មានឈ្មោះប្រាក់ ឈាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ។ អ្នកទាំងពីរ សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កជាឪពុកចុង បានកើតមានជំលោះ ពាក្យសម្តីតឹងសរសៃកដាក់គ្នា តែមិនដឹងថា អ្នកទាំង២ ឈ្លោះប្រកែកគ្នាពីរឿងអ្វីនោះទេ។ ស្រាប់តែបន្តិចក្រោយមក ក៏លឺសំឡេងជនរងគ្រោះ ជាកូនប្រុសបានស្រែកអូយៗ និងហៅគេឯងឱ្យជួយ ធ្វើឱ្យប្រជាពលរដ្ឋក្បែរខាង ផ្អើលឆោឡោចេញមកវិញ ក៏ឃើញជនរងគ្រោះយកដៃខ្ទប់ក្បាល និងមានឈាមហូរជោកពេញខ្លួនអស់ទៅហើយ លុះសួរនាំ ទើបដឹងថា ជនរងគ្រោះត្រូវឪពុកចុងសំពងនឹងដំបង ទើបបណ្តាលឱ្យបែករយះក្បាលរងរបួសធ្ងន់បែបនេះ៕