Loading...

ឱ!!! កូនប្រុសទើបពេញវ័យ ឪពុកម្តាយរន្ធត់ចិត្តយំដល់សន្លប់

​ សោម សុភា​​ | ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 15:11 pm

ខេត្តព្រះសីហន៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

យុវជនរងគ្រោះដែលត្រូវរថយន្តកិនធ្លាយខួរស្លាប់ យ៉ាងអាណោចអាធ័ម មានឈ្មោះរិទ្ឋី ពិសិដ្ឋ អាយុ១៦ឆ្នាំ មានមុខរបរជាសិស្ស មានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្នស្នាក់នៅជាមួយឪពុកមា នៅម្តុំឃ្លាំងលើ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ចំណែកអ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញធុនធំ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-7037 បានបើកបរក្នុងទិសដៅចេញពីក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅកៀរម៉ូតូ១គ្រឿងម៉ាក Zoomer-X ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD-7389 បើកបរដោយយុវជនរងគ្រោះឈ្មោះ រិទ្ឋី ពិសិដ្ឋ បណ្តាលឱ្យដួល និងខ្ទាតចូលក្រោមកង់រថយន្ត កិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។ ក្រោយពីទទួលបានដំណឹងកូនប្រុសជួបគ្រោះថ្នាក់ចរាចរណ៍ ឪពុកម្តាយបានរន្ធត់ចិត្តយំដល់សន្លប់ ប្រោះតែស្តាយជីវិតកូនប្រុសទើបពេញវ័យគួរឲ្យស្រលាញ់។

ចំណែកសមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍នេះ ពុំមាននរណាម្នាក់បានឃើញច្បាស់លាស់នោះទេ ប៉ុន្តែយោងតាមការពិនិត្យស្លាកស្នាមគំនូសនៅកន្លែងកើតហេតុ សមត្ថកិច្ចអាចសន្និដ្ឋានជាបឋម (មិនទាន់ផ្លូវការ) ថា មុនកើតហេតុទាំងម៉ូតូ និងរថយន្តបើកស្របទិសគ្នា ហើយរថយន្តបានបើកវ៉ាម៉ូតូ រួចក៏ទាក់ដៃចង្កូតម៉ូតូជនរងគ្រោះអូសម៉ូតូទៅមុខធ្វើឱ្យម៉ូតូដួលចូលក្រោមកង់រថយន្ត ឯជនរងគ្រោះខ្ទាតចេញក្រៅ ហើយស្របពេលនោះអាចមានរថយន្តផ្សេងទៀតមកពីក្រោយ មើលជនរងគ្រោះមិនឃើញក៏កិនចំក្បាលតែម្តង ទើបធ្វើឱ្យខួរយុវជនរងគ្រោះ ខ្ទាតឡើងទៅលើរថយន្តបង្កផ្នែកខាងក្រោយកាប៊ីន។ យ៉ាងណានេះក្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ មិនទាន់អាចយកជាផ្លូវការបាននៅឡើយ៕

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅខេត្តកំពត៕