Loading...

​ឱកាសល្អឃើញគូទំនាស់ដើរម្នាក់ឯង​ ដាក់យកតែម្តង

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 14:27 pm

ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានទាញដុំថ្ម និងដំបងឈើជ្រុង វាយសំពងគូទំនាស់របស់ខ្លួន បណ្តាលឱ្យរងរបួសពកក្បាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១០ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង។

ជនដៃដល់ ដែលវាយគូទំនាស់១ដុំឥដ្ឋពកក្បាល មានឈ្មោះសំ សត្យា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិ សង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះចាន់ មករា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិសង្កាត់ខាងលើ ជាមួយគ្នា។

 

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនដៃដល់ និងជនរងគ្រោះ ធ្លាប់មានទំនាស់ជាមួយគ្នាម្តងរួចមកហើយ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ដោយសារតែប្រទះឃើញជនរងគ្រោះដើរដាក់សង្វែងតែម្នាក់ឯង មានឱកាសល្អ ទើបជនដៃដល់បានទាញដុំថ្ម និងដំបងឈើជ្រុងវាយសំពងជនរងគ្រោះជាគូទំនាស់ បណ្តាលឱ្យពកក្បាលរងរបួសយ៉ាងដំណំតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលភ្លាមៗ។ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួន សួរនាំ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕