Loading...

Arsene Wanger នឹងចូលសមរភូមិវិញ នៅឆ្នាំ២០១៩

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:43 pm

តាមប្រភពព័ត៌មានពី Goal.com ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា លោក Arsene Wanger ប្រកាសវិលត្រឡប់ចូលសមរភូមិគ្រូបង្វឹកវិញ នៅឆ្នាំ2019ខាងមុខនេះ ប៉ុន្តែមិនទាន់បានបង្ហើបឱ្យដឹងពីទិសដៅដែលត្រូវទៅដឹកនាំនៅឡើយទេ។

គ្រូបង្វឹកវ័យ69ឆ្នាំ គ្មានការងារធ្វើតាំងពីចាកចេញពីក្លឹប Arsenal បន្ទាប់ពីចំណាយពេលអស់រយៈពេល22ឆ្នាំ នៅ Premier League។

ប្រភពព័ត៌មានខ្លះថា លោក Wanger អាចនឹងចូលមកដឹកនាំក្លឹប Real Madrid ជំនួសតំណែងគ្រូបង្វឹកបណ្តោះអាសន្ន លោក Santiago Solari។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Sky Sport លោក Wanger បាននិយាយថា “នៅពេលបច្ចុប្បន្ននេះ ខ្ញុំកំពុងសម្រាក។ ខ្ញុំមានពេលវេលាច្រើនក្នុងការមើលបាល់ទាត់។  ជាការពិត ខ្ញុំប្រហែលជាមិនវិលត្រឡប់ទៅដឹកនាំនៅអង់គ្លេស វិញទេ ដោយសារតែខ្ញុំបានចំណាយពេលច្រើន ហើយនៅទីនោះ ខ្ញុំចង់ទៅកន្លែងផ្សេង”។

ចំពោះសំណួរដែលសួរថា តើលោកចង់ដឹកនាំក្លឹប ឬក្រុមជម្រើសជាតិ?

គ្រូបង្វឹកជនជាតិបារាំង រូបនេះ បាននិយាយថា  “ខ្ញុំមិនទាន់ដឹងនៅឡើយទេ”៕