Loading...

Barcelona ត្រៀមលក់ Dembele ក្លឹបធំនៅ Premier League បើកទ្វាររង់ចាំ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 15:57 pm

សម្រាប់រដូវកាលដោះដូរខែមករា ឆ្នាំ២០១៩ ក្លឹបអ្នកមានបុណ្យ Barcelona ត្រៀមលក់កីឡាករ Ousmane Dembele ស្របពេលដែលក្លឹបធំៗ៣ នៅ Premier League កំពុងបើកទ្វារចង់បាន ដែលក្នុងនោះ មានក្លឹប Arsenal, Liverpool និង Chelsea។

ក្លឹប Barcelona មិនទាន់បានដាក់តម្លៃខ្លួនកីឡាកររូបនេះនៅឡើយទេ ហើយក្លឹបទាំង៣នោះ ក៏មិនទាន់ច្បាស់មួយណានៅឡើយដែរ។

ប្រធានក្លឹប Barcelona បានសម្តែងក្តីព្រួយបារម្ភចំពោះអាកប្បកិរិយារបស់កីឡាករ Dembele បន្ទាប់ពីមករួមរស់បានរយៈពេល១៨ខែ ក្រោយផ្ទេរមកពីក្លឹបបាល់ទាត់ Dortmund ក្នុងតម្លៃខ្លួនជាង១០០លានដុល្លារ។

កីឡាកររូបនេះ កំពុងតែមានបញ្ហាជាមួយគ្រូបង្វឹក ដោយសារតែគេមិនសូវគោរពពេលវេលាក្នុងហ្វឹកហាត់។

កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះ បានចូលមកលេងឱ្យក្លឹប Barcelona កាលពីឆ្នាំ២០១៧។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៦គ្រាប់ ក្នុងការបង្ហាញវត្តមាន២៧ប្រកួត៕