Loading...

David De Gea បដិសេធមិនបន្តកុងត្រាថ្មី Man Utd

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 10:09 am

ស្របពេលដែលកុងត្រារបស់កីឡាករចាំទី David De Gea ត្រូវអស់សុពលភាពនៅដំណាច់រដូវក្តៅនេះ  កីឡាករសញ្ជាតិអេស្ប៉ាញ រូបនេះ បានបដិសេធមិនព្រមបន្តកុងត្រាថ្មីជាមួយក្លឹបបិសាចក្រហម Man Utd ទេ។

កាលពីដើមសប្តាហ៍នេះ លោក Jose Morinho បានសារភាពថា លោកគ្មានជំនឿថា កីឡាករចាំទី De Gea នឹងយល់ព្រមទទួលយកកុងត្រាថ្មីនេះទេ។

លោកបានបន្តទៀតថា De Gea មិនសូវសប្បាយចិត្តជាមួយមិត្តរួមក្រុម។

ឧបសគ្គរារាំងនៅក្នុងដំណើរការចរចាបន្តកុងត្រាថ្មី គឺកីឡាករចាំទី De Gea ចង់បានប្រាក់ឈ្នួលខ្ពស់ រហូតដល់ជាង៣៩ម៉ឺនដុល្លារ ក្នុង១សប្តាហ៍។ បច្ចុប្បន្ន De Gea មានតម្លៃខ្លួនជាង២២ម៉ឺនដុល្លារ ក្នុង១សប្តាហ៍។

បិសាចក្រហម Man Utd ធ្លាប់បានតម្លើងប្រាក់ឈ្នួលឱ្យកីឡាករ Alexis Sanchez ជាង៦៥ម៉ឺនដុល្លារ ថ្លៃជាងគេបំផុត ដែលធ្វើឱ្យកីឡាករមួយចំនួនមិនសប្បាយចិត្ត។

កីឡាករ De Gea និង Anthony Martial ចង់តម្លើងតម្លៃខ្លួនដែរ ឱ្យបានប្រហាក់ប្រហែលនឹង Sanchez។

បើទោះជាក្លឹប Man Utd លេងមិនសូវបានល្អដើមរដូវកាលនេះក្តី De Gea នៅតែជាកីឡាករឆ្នើមបំផុតក្នុងក្រុម។ ក្លឹប Man Utd ក៏កំពុងមានបញ្ហាទន់ជ្រាយប្រព័ន្ធការពារ៕