Loading...

Dele Alli បន្តកុងត្រាថ្មីជាមួយ Tottenham

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 9:57 am

តាមប្រភពព័ត៌មាន BBC ចេញផ្សាយ កាលពីថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា កីឡាករខ្សែបម្រើ Dele Alli បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លឹបមាន់ខ្នាយមាស Tottenham រហូតដល់ឆ្នាំ២០២៤។

សម្រាប់រដូវកាលនេះ កីឡាករវ័យ២២ឆ្នាំ បានបង្ហាញវត្តមាន៦ប្រកួត ដោយរួមបញ្ចូលទាំងការប្រកួតចាញ់មេឃខៀវ Man City កាលពីរាត្រីថ្ងៃចន្ទ ផង ប៉ុន្តែមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ។

ក្រោយពីធីចុះហត្ថលេខា កីឡាករសញ្ជាតិអង់គ្លេស រូបនេះ បាននិយាយថា “រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់អស់និស្ស័យជាមួយ Tottenham នៅឡើយទេ។ ខ្ញុំនឹងប្រឹងប្រែងបន្តទៀតដើម្បី ជួយក្លឹប”។

Alli បានក្លាយជាកីឡាករទី៥ ដែលទើបទទួលកុងត្រាថ្មី បន្ទាប់ពីកីឡាករ Harry Kane Harry Winks, Son Heung-min និងកីឡាករ Erik Lamela។

Alli បានមកជ្រកក្រោមដំបូលជាមួយក្លឹប Tottenham តាំងពីឆ្នាំ២០១៥ ក្រោយផ្ទេរមកពីក្លឹប Milton ក្នុងតម្លៃខ្លួនជាង៧លានដុល្លារ។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៤៨គ្រាប់ ក្នុងការបង្ហាញវត្តមាន១៥៣ប្រកួត៕