Loading...

Manny pacquiao ឡើងវ៉ៃជាមួយ Adrien Broner នៅខែមករាខាងមុខ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:54 pm

នៅថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអាវ (Manny pacquiao) បានបញ្ជាក់ឲ្យដឹងថា គាត់នឹងឡើងសង្វៀនម្តងទៀត ការពារខ្សែក្រវាត់ WBA ជាមួយកីឡាករអាមេរិក Adrien Broner នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅទីក្រុង Lasvegas សហរដ្ឋអាមេរិក។

ក្នុងសនិ្នសីទកាសែតនៅទីក្រុងញូវយ៉ក អ្នកប្រដាល់ជើងចាស់ ប៉ាក់គីអាវ នឹងឡើងសង្វៀន MGM Grand Garden Arena តទល់ជាមួយកីឡាករ Broner។

ម៉ាក់គីអាវ បាននិយាយថា “ខ្ញុំនឹកការប្រដាល់នៅក្នុងទីក្រុង Lavegas។ នៅទីនេះ វាគឺជា​ផ្ទះទី២របស់ខ្ញុំ។ ខ្ញុំរំភើបណាស់ ការវិលត្រឡប់មកកាន់សង្វៀន MGM Grand Garden Arena ដើម្បីការពារខ្សែក្រវាត់តទល់ទៅនឹងកីឡាករ​ Adrien Broner”។

ចំណែកកីឡាករ Broner ក៏បាននិយាយឲ្យដឹងដែរថា “គាត់នឹងបញ្ជូនអ្នកប្រដាល់ប៉ាក់គីអាវ ឲ្យចូលនិវត្តន៍ជារៀងរហូត ដែលមានន័យថា គាត់នឹងយកឈ្នះប៉ាក់ កុំឲ្យវិលត្រឡប់ចូលសង្វៀនវិញ”។

កីឡាករប៉ាក់គីអាវ វ័យ៣៩ឆ្នាំ មានកម្ពស់១,៦៦ម៉ែត្រ ចម្ងាយដៃវាយចេញ ១,៧០ម៉ែត្រ។ អ្នកប្រដាល់ហ្វីលីពីន រូបនេះ មានកំណត់ត្រាប្រកួត៦៩ ឈ្នះ ៦០ ចាញ់៧ ស្មើ២ និងធ្លាប់ធ្វើឲ្យដៃគូសន្លប់៣៩លើក។

កីឡាករ Broner វ័យ២៩ឆ្នាំ មានកម្ពស់១,៦៧ម៉ែត្រ ចម្ងាយដៃវាយចេញ ១,៧៧ម៉ែត្រ។ អ្នកប្រដាល់អាមេរិករូបនេះ មានកំណត់ត្រា ប្រកួត៣៨ ឈ្នះ ៣៣  ចាញ់៣ ស្មើ ១ និងធ្លាប់ធ្វើឲ្យដៃគូសន្លប់ ២៤លើក៕