Loading...

OPPO ជោគជ័យខ្លាំងលើការតាំងពិព័រណ៍ទូរស័ព្ទចល័តដ៏ធំនៅកម្ពុជា

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០១៨​ | បច្ចេកវិទ្យា | | 0 | ម៉ោង 18:15 pm

OPPO បានបង្កភាពភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ដល់អតិថិជនខ្លួនក្នុងប្រទេសកម្ពុជា ដោយបានបង្កើតការតាំងពិព័រណ៍ទូរស័ព្ទចល័តធំជាងគេបង្អស់ នៅផ្សាទំនើបអ៊ីអន២ កាលពីថ្ងៃទី០២ ដល់ថ្ងៃ០៤ ខែវិច្ឆិកា ថ្មីៗនេះ។

ការតាំងពិព័រណ៍បង្ហាញពីបច្ចេកវិទ្យាធ្លាប់កើតមានច្រើនមកហើយ ក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្រាប់ទូរសព្ទចល័តវិញ អាចនិយាយបានថា ជាលើកទី១ ដែលអ្នកចូលរួមទស្សនាការតាំងពិព័រណ៍ដ៏កក្រើកមួយនេះ បានឃើញទូរសព្ទជាច្រើនម៉ូដែល ដែលកំពុងតែទទួលបានការពេញនិយម មានដូចជា​ OPPO F9, OPPO Find X ព្រមទាំងទទួលបានការសាកល្បងបច្ចេកវិទ្យាថ្មីៗរបស់ OPPO ផងដែរ។

អ្វីដែលកាន់តែពិសេសទៀតនោះ គឺការបានសាកល្បងជាមួយនឹង​ស្មាតហ្វូនម៉ូដែលកំពូល​របស់ក្រុមហ៊ុន Find X Lamborghini Edition ដែលវាមានតម្លៃរហូតដល់ទៅ១៩៩៩ដុល្លារ។ មានអ្នកគាំទ្រជាច្រើនបានចូលទៅធ្វើការសាកល្បងសួរនាំអំពីលក្ខណៈពិសេសនៃទូរស័ព្ទ ហើយក៏មានអ្នកដែសសម្រេចចិត្តជាវទូរស័ព្ទម៉ូដែល OPPO ជាច្រើនផងដែរ។

ការប្រព្រឹត្តទៅនៃកម្មវិធីពិតជាមានភាពទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍មែនទែន ដែលនៅថ្ងៃទី០២ ខែវិច្ឆិកា មានការចូលរួមពីសំណាក់តារាកិត្តិយសល្បីៗ ដូចជា លោកជា វណ្ណារិទ្ធ កញ្ញាស៊ិន យូប៊ីន និងតារាហ្វេសប៊ុកដ៏ល្បី គឺលោកហេង វិសាល។​ ចំណែកឯថ្ងៃទី០៣ ខែវិច្ឆិកា វិញ គឺមានវត្តមានកំពូលតារាចម្រៀងដ៏ពេញនិយម អ្នកនាងពេជ្រ សោភា និងគូស្នេហ៍ លោកឆឹម សក្កដា រួមជាមួយនឹងពិធីការិនីដ៏ស្រស់សោភា កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន។ លុះដល់ថ្ងៃបញ្ចប់នៃកម្មវិធីវិញ មានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេងពីរដួង គឺលោក​ Step និងកញ្ញារ៉េត ស៊ូហ្សាណា។

ក្នុងឱកាសដ៏ពិសេសទាំងបីថ្ងៃនេះ យើងសង្កេតឃើញមានការចូលរួមរបស់អ្នកគាំទ្រជាច្រើនកុះករ ដែលពួកគាត់បានចូលរួមលេងហ្គេមកម្សាន្តឈ្នះរង្វាន់ សួរជាសំណួរ ក៏ដូចជាសុំថតរូបជាមួយនឹងតារាៗក្នុងដួងចិត្តរបស់ពួកគាត់។

ក្នុងអំឡុងពេលទាំងបីថ្ងៃនេះ ឃើញថា ស្តង់តាំងពិព័រណ៍របស់ OPPO គឺមានភាពលេចធ្លោជាងគេ ហើយអ្នកគាំទ្រជាច្រើនសម្តែងនូវការពេញចិត្តជាខ្លាំង ហើយក៏រំពឹងថា ក្រុមហ៊ុនOPPO នឹងបង្កើតឱ្យមានកម្មវិធីបែបនេះឱ្យបានច្រើន ដើម្បីឱ្យពួកគាត់អាចទទួលបាននូវការយល់ដឹងអំពីផលិតផល OPPO ភាពរីករាយ និងឱកាសបានជួបជាមួយនឹងតារាៗក្នុងដួងចិត្តរបស់ពួកគាត់៕