Loading...

Ozil ច្រានចោលប្រាក់ឈ្នួលជាង១លានដុល្លារ ក្នុង១សប្តាហ៍

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 17:22 pm

កាលពីថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨  លោក Erkut Sogut ភ្នាក់ងារកីឡាករខ្សែប្រយុទ្ធ Mesut Ozil ធ្លាប់បានច្រានចោលប្រាក់ឈ្នួលជាង១លានដុល្លារ ក្នុង១សប្តាហ៍ ពីក្លឹបបាល់ទាត់ទ្វីបអាស៊ីមួយ មុននឹងចុះកុងត្រារយៈពេល៣ឆ្នាំកន្លះ លេងឱ្យក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងប្រាក់ឈ្នួលត្រឹមតែជាង៤៥ម៉ឺនដុល្លារ ក្នុង១សប្តាហ៍។ នេះបើយោងតាមប្រភពព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Dr Erkut Sogut ភ្នាក់ងាររបស់ Ozil បានថ្លែងថា “ Ozil បានច្រានឱកាសក្លាយខ្លួនជាកីឡាករដែលប្រាក់ឈ្នួលខ្ពស់ជាងគេលើពិភពលោក មករួមរស់ជាមួយក្លឹប Arsenal ទៅវិញ”។

ការលើកឡើងរបស់លោក Sogut បន្ទាប់ពីក្លឹប Arsenal ហាក់ដូចជាមិនចង់បន្តកុងត្រាថ្មីឱ្យ Ozil ស្មើនឹងរុញច្រានឱ្យគាត់ចាកចេញ។

លោក Sogut បានថ្លែងថា “លុយគឺមិនមែនជារឿងសំខាន់ និងជាកត្តាចាំបាច់សម្រាប់ Mesut Ozil ទេ”។

ទោះបីប្រភពព័ត៌មាននោះ មិនបានបង្ហាញថា ក្លឹបបាល់ទាត់ណាមួយនៅក្នុងទ្វីបអាស៊ី តែត្រូវបានគេដឹងថា ទំនងជាក្លឹបបាល់ទាត់ចិន ដែលធ្លាប់តែទិញកីឡាករឆ្នើមៗក្របខណ្ឌ English Premier League៕