Loading...

Paris SG ចង់បានខ្សែប្រយុទ្ធ Alexis Sanchez

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:19 pm

កីឡាករខ្សែបម្រើ Alexis Sanchez កំពុងត្រូវបានក្លឹបបាល់ទាត់បារាំង Paris SG ចាប់អារម្មណ៍ចង់បានសម្រាប់រដូវកាលដោះដូរខែមករា ២០១៩ ខាងមុខនេះ ស្របពេលដែលលោក Jose Morinho ហាក់ដូចជាមើលរំលងវត្តមានរបស់គាត់។ នេះបើយោងតាមប្រភពព័ត’មាន The Sun ចេញផ្សាយកាលពីថ្មីៗនេះ។

តាមពិតទៅ​ កីឡាករវ័យ២៩ឆ្នាំរូបនេះ ត្រូវបានក្លឹប Paris SG ចង់បានតាំងពីឆ្នាំមុនម៉្លេះ ប៉ុន្តែ Sanchez សម្រេចទៅរួមរស់ជាមួយបិសាចក្រហម Man Utd វិញ។

ចាប់តាំងពីមកដល់ទឹកដី Old Trafford កីឡាករវ័យ២៩ឆ្នាំ ត្រូវបានលោក Morinho មិនសូវដាក់ឱ្យចូលលេងនោះទេ នៅក្នុងឱកាសប្រកួតសំខាន់ៗជាច្រើន។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៣គ្រាប់ ក្នុងការបង្ហាញវត្តមាន១៩ប្រកួត។

កីឡាករសញ្ជាតិស៊ីលី រូបនេះ ស៊ីថ្លៃឈ្នួលជាង៦០ម៉ឺនដុល្លារ ក្នុង១សប្តាហ៍ ដែលជាតម្លៃឈ្នួលថ្លៃជាងគេនៅក្នុងក្រុម។

ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងថា ក្លឹប Man Utd ដាក់តម្លៃខ្លួនប៉ុន្មានលានដុល្លារនោះទេ៕