Loading...

Tottenham គ្រោងចំណាយ៤៥លានដុល្លារ ទិញ Steven Gerrard ថ្មី

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 9:35 am

យោងតាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham គ្រោងចំណាយ៣៥លានផោន ស្មើនឹង៤៥លានដុល្លារ ទិញយកកីឡាករអ៊ីតាលីវ័យក្មេង Nicolo Barella ដែលត្រូវបានគេចាត់ទុកថាជា Steven Gerrard ថ្មីមកជំនួសកន្លែងរបស់ Mousa Dembele។

ខ្សែបម្រើរបស់ប៊ែលហ្ស៊ិក Dembele ពេលនេះកំពុងមានរបួសកជើង ពេល Tottenham យកឈ្នះ Wolves ៣-២ កាលពីដើមខែវិច្ឆិកា នេះ ហើយគេក៏បានហោះទៅប្រទេសកាតា ដើម្បីធ្វើការព្យាបាលជាពិសេស។

កាលពីរដូវក្តៅកន្លងទៅក្លឹប Tottenham មិនបានទិញកីឡាករមួយរូបឡើយ តែសម្រាប់រដូវកាលថ្មីនេះ លោក Pochettino មានគម្រោងទិញកីឡាករបន្ថែម។

Nicolo Barella ចូលលេងជាអាជីពបាន៩៩ប្រកួត និងទាត់បញ្ចូលទីបាន៧គ្រាប់។ គេជាយុវជនចេញពីក្លឹប Cagliari ផ្ទាល់ ហើយធ្លាប់ជាប់ចូលលេងឱ្យជម្រើសជាតិអ៊ីតាលី ក្រុមធំបាន២ដង បន្ទាប់ពីមានការកោះហៅនៅឆ្នាំ២០១៨នេះ”