WOW!!! សុទ្ធតែតារាល្បីៗ នឹងចូលរួមក្នុងពិព័រណ៍ទូរស័ព្ទចល័ត OPPO នៅAEON 2
ពិតជាកក្រើក! លោកអ្នកនឹងបានជួបជាមួយតារាល្បីៗនៅក្នុងកម្មវិធីតាំងពិព័រណ៍ទូរស័ព្ទចល័តដ៏ធំជាលើកទីពីរ។ ក្នុងព្រឹតិ្តការណ៍នេះនឹងផ្ដល់ឱកាសឲ្យអ្នកបានជួបនូវតារាប្រចាំដួងចិត្តរបស់អ្នក រយៈពេល៣ថ្ងៃជាប់ៗគ្នា។ កម្មវិធីតាំងពិព័រណ៍ទូរស័ព្ទចល័តនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅឯផ្សារទំនើបអ៊ីអនម៉ល សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមរយៈហ្វេសប៊ុកផេកផ្លូវការបស់ OPPO ចុះផ្សាយពីកម្មវិធីនេះ លោកអ្នកនឹងបានជួបតារាក្នុងដួងចិត្តរបស់អ្នក ដែលមានតារាចម្រៀងល្បីៗតំណាងឱ្យទូរស័ព្ទ OPPO រួមមាន កំពូលតារាចម្រៀង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Step ។ ក្រៅពីនេះ ក៏នៅមានតារាសម្ដែង ពិធីករ ពីធីការិនីតារាហ្វេសប៊ុកជាច្រើនរូបទៀតផងដែរ ដែលមានដូចជា កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន លោកជា វណ្ណរិទ្ធ កញ្ញាស៊ិន យូប៊ីន លោកឆឹម សក្កដា និងលោកហេង វិសាល។
ក្រៅពីជួបការតារាល្បីៗ លោកអ្នកក៏នឹងបានទស្សនាអំពីការតាំងបង្ហាញផលិតផលទូរស័ព្ទផ្សេងៗ នៅស្ដង់របស់ OPPO។ លើសពីនេះទៅទៀត លោកអ្នកអាចធ្វើតេស្តសាកល្បងនូវទូរស័ព្ទ OPPO ក៏ដូចជាទទួលបាននូវភាពរីករាយសប្បាយៗ ជាមួយនឹងកម្មវិធីជាច្រើនផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះអ្នកអញ្ជើញចូលរួមនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីកម្មវិធីតាំងពិព័រណ៍នេះផងដែរ។
កុំភ្លេចអញ្ជើញមកទស្សនាកម្មវិធីតាំងពិព័រណ៍នេះ ទាំងអស់គ្នាណា៎!!!