Loading...

កំពុងតែរត់ៗ ស្រាប់តែគាំងបេះដូងស្លាប់

​ សោម សុភា​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 14:46 pm

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក មានករណីជនបរទេសជាកីឡាកររត់ម៉ារ៉ាតុនម្នាក់ ខណៈដែលកំពុងរត់ ស្រាប់តែគាំងបេះដូងស្លាប់ នៅចន្លោះប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយក្តី ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះដែលគាំងបេះដូងស្លាប់ពេលកំពុងរត់នេះ មានឈ្មោះ Sakurai Norihito ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិជប៉ុន កាន់លិខិត ឆ្លងដែនលេខ ៖ TS1638773 (ជាកីឡាកររត់ម៉ារ៉ាតុន)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកបរតាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែសន្លប់បាត់មាត់បាត់កតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅទីនោះ ជួយចាត់ចែងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបំណងជួយសង្គ្រោះ តែអកុសលជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង៕