Loading...

ខឹងឃាត់មិនឈប់ បាញ់៣គ្រាប់បំបែកកង់

​ សោម សុភា​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 16:49 pm

ខេត្តក្រចេះ ៖ ប៉ូលិសសេដ្ឋកិច្ចដែលគេដឹងថាជាសមត្ថកិច្ចខេត្តស្ទឹងត្រែង បានបើករថយន្តប្រដេញតាមឃាត់រថយន្តដឹកឈើទ្វារបង្អួច (គ្រឿងផ្ទះ) មួយគ្រឿង លុះខឹងរថយន្តនោះមិនឈប់ ក៏ដកកាំភ្លើងបាញ់រថយន្តនោះចំនួន៣គ្រាប់បំបែកកង់ ទើបអាចស្ទាក់ចាប់បាន បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើងកាលពីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចអូរច្រឡង់ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ។

មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថា ប៉ូលិសសេដ្ឋកិច្ចដែលបាញ់នោះ ត្រូវបានគេស្គាល់ឈ្មោះរឿន ផល្លា ជានាយរងផ្នែកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

តាមប្រភពពីកន្លែងកើទហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមន្ត្រីនគរបាលខាងលើ បានបើករថយន្តម៉ាកកាមរីបាឡែន ពណ៌ស ប្រដេញតាមរថយន្តសាំយ៉ុងដឹកឈើទ្វារបង្អួចចេញពីខេត្តស្ទឹងត្រែង និងព្យាយាមហៅឱ្យឈប់ដែរ តែរថយន្តដឹកឈើគ្រឿងផ្ទះនោះ មិន ព្រមឈប់សោះ លុះធ្វើដំណើរមកដល់ចំណុចទឹកដីស្រុកសំបូរ ខេត្តក្រចេះ ដោយសារតែក្តៅស្លឹកត្រចៀកខ្លាំង ទ្រាំលែងបានទើបមន្ត្រីនគរបាលរូបនេះ ក៏បានដកកាំភ្លើងខ្លីម៉ាក K៥៤បាញ់ទៅលើរថយន្តសាំងយ៉ុងដឹកឈើទ្វារបង្អួច ចំនួន៣គ្រាប់ បណ្តាលឱ្យរថយន្តនោះបែកកង់ក្រោយ ទៅមុខលែងរួច៕