Loading...

ចាប់ក្រុមចោរ៣នាក់ មុខសញ្ញាគាស់ផ្ទះ

​ សោម សុភា​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 16:18 pm

ភ្នំពេញ៖ នៅម៉ោង២រសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ។ បន្ទាប់ពីចាប់ខ្លួនពួកគេ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០២និង៣០នាទី នៅចំណុចផ្ទះលេខ៤ ផ្លូវ១៤ គំរោង៤ បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យ៣នាក់ បានធ្វើសកម្មភាព លួចឆ្កេឹះសោផ្ទះមួយកន្លែងនៅចំណុចខាងលើ ដើម្បីលួចទ្រព្យសម្បត្តិ តែក្នុងពេលធ្វើសកម្មភាព។

ជនសង្ស័យទាំង៣នាក់នេះ ទី១-ឈ្មោះ រ៉ាន រតនៈ ហៅខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ទី២-ឈ្មោះសេង សុធឿន ហៅខុង ភេទប្រុស អាយុ២៦ឆ្នាំ ទី៣-ឈ្មោះអ៊ុន យ៉ាឡូ ហៅនោ ភេទប្រុស អាយុ៣៦ឆ្នាំ។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា នៅមុនធ្វើសកម្មភាព ក្រុមជនសង្ស័យទាំង៣នាក់ បានជក់គ្រឿងញៀន ជាមួយគ្នានៅម្តុំក្រោយអគ្គិសនីវត្តភ្នំ ក្រោយពេល ជក់រួចពួកគេបាននាំគ្នាទៅបុរីប៉េងហួត នៅភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ សំដៅទៅផ្ទះមួយកន្លែង ហើយបានគោះទ្វារ តែគ្មានមនុស្សបើក បន្ទាប់មកពួកគេបានធ្វើសកម្មភាពឆ្កឹះសោផ្ទះនោះ តែឆ្កឹះមិនបាន ព្រោះតែម្ចាស់ផ្ទះប្រើសោប្រភេទសូឡិច ស្របពេលដែលកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌច្បារអំពៅ ល្បាតឃើញ បានឃាត់ខ្លួនពួកគេទាំង៣នាក់ យកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនិតិវិធី។

ជនសង្ស័យឈ្មោះរ៉ាន រតនៈ ហៅខ្មៅ បានសារភាពថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ រូបគេធ្លាប់ជាប់ពន្ធនាគារព្រៃស ពីបទលួចកាច់កញ្ចក់រថយន្ត ហើយបានចេញមកវិញ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រោយពេលចេញពីពន្ធនាគារមកវិញ រូបគេនិងបក្ខពួកឈ្មោះកូកា ឈ្មោះធី និងឈ្មោះ ភណ្ឌ បានបន្តធ្វើសកម្មភាពលួចកាច់កម៉ូតូបន្តទៀត ជាច្រើនលើកច្រើនសា បានសម្រេច នៅតាមបណ្តាខេត្តដែលជាប់រាជធានីភ្នំពេញ ហើយបានយកម៉ូតូដែលលួចបាននោះ ទៅលក់នៅខេត្តកំពង់ស្ពឺ។ បន្ទាប់មកនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ រូបគេរួមនិងឈ្មោះកូការ ឈ្មោះខេលី បានធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហមលាយ ខ្មៅ បានសម្រេច ដោយឈ្មោះខេលី ជាអ្នកយកទៅលក់ ហើយបានឱ្យប្រាក់មកខ្លួន២០០ដុល្លារអាមេរិក យកមកចែកគ្នាចាយ ហើយក៏ត្រូវអស់លក្ខណ៍អាវុធហត្ថក្របួចជាប់តែម្តង៕