Loading...

ជនជាតិវៀតណាមម្នាក់ លួចម៉ូតូគេយកទៅបញ្ចាំ ជាប់ខ្នោះ

​ សោម សុភា​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 15:26 pm

ខេត្តស្វាយរៀង ៖ ការឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

មន្ត្រីនគរបាលស្រុក បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះវ៉ាង វ៉ាស៊ួយ អាយុ៤២ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មានលំនៅសង្កាត់១ ទីរួមខេត្តគៀនទឿង ខេត្តឡុងអាន ប្រទេសវៀតណាម។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះថាច់ ធី តង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិក កាស៊ីណូ ឡាក់គីរ៉ូប៊ី មានលំនៅភូមិផ្នូររៀង ឃុំឡុងសឿង ស្រុកកុកវ៉ាង ខេត្តព្រះត្រពាំង (កម្ពុជាក្រោម)។ ចំពោះម៉ូតូម៉ាកវីសស្តុន ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ វៀតណាម 62 .U 1 . 017.52។

ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូមកបញ្ឈរទុកនៅខាងមុខបន្ទប់ ដេករបស់ខ្លួន នៅចំណុចកាស៊ីណូឡាក់គីរ៉ូប៊ី ស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍ ហើយក៏បានចូលសម្រាកដូចសព្វដង ដោយពុំបានចាក់សោ.កឡើយ លុះពេលគាត់ភ្ញាក់ដឹងខ្លួនថា បាត់ម៉ូតូ ក៏បានដាក់ពាក្យបណ្តឹងសមត្ថកិច្ច មូលដ្ឋាន ជួយអន្តរាគមន៍តែម្តង៕