Loading...

ជាប់ម្តងហើយអត់រាង ហ៊ានទៅលួចទៀតជាប់គុក

​ សោម សុភា​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 14:12 pm

ខេត្តកណ្តាល ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៨ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះជាម្ចាស់ទូរស័ព្ទ ឈ្មោះប៉ុល វាសនា ភេទប្រុស អាយុ៥០ឆ្នាំ មានលំនៅភូមិ រទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមន្ត្រីរាជការ។ ចំណែកជនសង្ស័យមាន ឈ្មោះសាំង សំរេច ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ជនសង្ស័យលួចទូរស័ព្ទរបស់ជនរងគ្រោះ ម៉ាក Oppo F3 ចំនួន២គ្រឿង ពណ៌ទឹកប៊ិក១គ្រឿង ពណ៌ក្រហម១គ្រឿង។

តាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា មុនពេលចាប់ខ្លួនជនរងគ្រោះបានដេកនៅលើសាឡុងខាងក្រៅផ្ទះរបស់ខ្លួន ឃើញឱកាសល្អ ជនសង្ស័យបានចូលធ្វើសកម្មភាពលួចទូរស័ព្ទជនរងគ្រោះ។ ភ្លាមនោះ ជនរងគ្រោះបានឃើញជនសង្ស័យរត់ចេញពីក្នុងបន្ទប់ក្នុងផ្ទះរបស់ខ្លួន ក៏បានរត់ដេញតាមចាប់ជនសង្ស័យ ប៉ុន្តែដេញមិនទាន់ ជនសង្ស័យបានរត់គេចខ្លួនបាត់ ទើបជនរងគ្រោះបានមកប្តឹងនគរបាលប៉ុស្តិ៍ភូមិធំ ឱ្យជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្តឹង នគរបាលប៉ុស្តិ៍ ក៏បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីសាកសួរពីដំណើររឿង និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់តែម្តង៕