Loading...

ប្រើល្បិចខ្ចីម៉ូតូមិត្តភក្តិយកទៅបញ្ចាំ ជាប់ខ្នោះ

​ សោម សុភា​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 15:26 pm

ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ បានប្រើល្បិចខ្ចីម៉ូតូមិត្តភក្តិរួចយកទៅបញ្ចាំ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅចំណុចភូមិបឹងជ្រោយ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម តែយ៉ាងណាក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យនាំមំកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៨និង៣០ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ពឿនពីន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិបឹងជ្រោយ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពំង់ចាម។ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ កំពង់ចាម ១N-១៨២៣ ទៅលងផ្ទះយាយឈ្មោះ យឹម រុន អាយុ៦០ឆ្នាំ នៅភូមិបឹងជ្រោយ ឃុំសូទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ពេលទៅដល់ក៏បានជួបជនសង្ស័យឈ្មោះឃួន រតនា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិគោករវៀង ឃុំគោគរវៀង ស្រុកជើងព្រៃ នៅពេលនោះ ជនសង្ស័យបានប្រើល្បិចសុំខ្ចីម៉ូតូរបស់គាត់ ដោយប្រាប់ថាយកទៅទិញបារីជក់មួយភ្លែតហើយក៏គេចបាត់ រហូតទល់ភ្លឺមិនឃើញយកមកឱ្យវិញសោះ ទើបរូបគេភ្ញាក់ខ្លួនដឹងថា ចាញ់បោកជនសង្ស័យស៊ីដាច់ម៉ូតូ ក៏ធ្វើដំណើរមកដាក់ពាក្យបណ្តឹងឱ្យប៉ូលិសជួយអន្តរាគមន៍តែម្តង៕