Loading...

ព្រឹត្តិការណ៍ Metfone Night Race 2018! រត់កម្សាន្តសប្បាយជាមួយនឹងភ្លើងពណ៍នាពេលរាត្រី

​ សោម សុភា​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 17:02 pm

ភ្នំពេញ៖ នៅថ្ងៃទី 22 ខែធ្នូខាងមុខនេះ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំ2018ដែលមិនធ្លាប់មានពីមុនមកនោះគឺ Metfone Night Race នឹងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនមិត្តហ្វូន។ កញ្ចប់ KIT ច្រើនជាង 10,000 កញ្ចប់ត្រូវបានរៀបចំសម្រាប់រត់ប្រណាំងដែលមានរួមមានដូចជា ដងពន្លឺ អាវយឺត វ៉ែនតាពន្លឺ បូរពន្លឺ កងពន្លឺពាក់ក អមជាមួយនឹងការប្រគំតន្រ្តីដែលចូលរួមពីកំពូលតារាល្បីៗជាច្រើនដូចជា លោកព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ពេជ្រ សោភា សុខ ស្រីនាង DJ Maily និងតារាល្បីៗជាច្រើនរូបទៀត។

ព្រឹត្តិការណ៍នេះគឺជាការរៀបចំបន្តឡើងពីព្រឹត្តិការណ៍ប្រណាំងពណ៌ Color Race ដ៏ធំសម្បើមមួយកាលពីឆ្នាំ 2015 ដែលមានអ្នកចូលរួមជិត 50,000 នាក់ដែលអ្នកចូលរួមម្នាក់ៗសឹងតែមិនអាចបំភ្លេចបានជាមួយនឹងអនុស្សាវរីយ៍ និងការចែករំលែកពត៌មានពីកម្មវិធីនេះនៅលើបណ្តាញសង្គមយ៉ាងច្រើន។

​ក្នុងឱកាសគម្រប់ខួប10ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុនបាននាំមកនូវព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបថ្មីមួយទៀតគឺកម្មវិធី Metfone Night Race 2018 ដែលនឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 22 ខែធ្នូ ឆ្នាំ2018 ខាងមុខនេះនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក។ Metfone Night Race គឺជាការរត់ប្រណាំងចំងាយធម្មតា 1.5 គីឡូម៉ែតរបស់មិត្តហ្វូន ដែលជាបទ​ពិសោធថ្មី​មួយពោរពេញទៅដោយភាពសប្បាយរីករាយដល់អ្នកចូលរួមទាំងអស់គ្នាដែលចូលចិត្តស្វែងរកការកំសាន្ត​ និងភាពរីករាយនៃការរត់ប្រណាំងធម្មតា។ ជាមួយនឹងផ្លូវក្នុងកីឡាដ្ឋានជាតិអូឡាំពិកដ៏ស្រស់ស្អាតអ្នកចូលរួមអាចដើរ ឬរត់ដោយសេរី នៅតាមដងផ្លូវដែលមានសញ្ញាតាំងបង្ហាញ បង្គោលឥន្ធនូ ស្នោអ័ព្ទ​ ការបាញ់ក្រដាស និងការកំសាន្តផ្សេងៗទៀត ទាំងនេះគឺជាសកម្មភាពនៃ​ភាព​សប្បាយ​រីករាយ 100% ពិតៗក្នុងការកំសាន្តជាមួយនឹងការថតរូប។

ការរត់ប្រណាំងនេះគឺមិនត្រូវបានបញ្ចប់នោះទេនៅពេលដែលអ្នកចូលរួមរត់ទៅដល់បន្ទាត់​ទី​។ លោកអ្នកនឹងមានការភ្ញាក់ផ្អើល​ និងរំភើបជាមួយនឹងការសំដែងដោយតារាចំរៀងដ៏ល្បីៗប្រចាំប្រ​ទេស​​កម្ពុជា និងឌីជេលំដាប់អន្តរជាតិដែលចាំស្វាគមន៍លោកអ្នកទាំងអស់គ្នា។ ហើយនឹងមានសកម្មភាព និងការសំដែងជាច្រើនផ្សេងៗទៀតដើម្បីអោយលោកអ្នកដែលបានចូលរួមកាន់តែ​មានភាព​សប្បាយ​រីករាយបន្ថែមទៀតនៅក្នុងពេលរាត្រីនៃការរត់ប្រណាំងនោះ។

ថ្មីនេះៗ Trailer នៃកម្មវិធី Metfone Night Race 2018 បានផ្សព្ធផ្សាយនៅលើបណ្តាញសង្គមហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យព្រមទាំងចែករំលែកយ៉ាងច្រើនកុះករជាមួយនឹងការទន្ទឹងរងចាំឲ្យកម្មវិធីមកដល់ឆាប់ៗ។ អតិថិជនមិត្តហ្វូនទាំងអស់អាចចូលរួមកម្មវិធីនេះដោយឥតគិតថ្លៃ ដោយគ្រាន់តែធើ្វតាមលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។ សម្រាប់ពត៌មានបន្ថែមទាក់ទងទៅនឹងកម្មវិធីនេះសូមចូលទៅកាន់ http://nightrace.metfone.com.kh/Index.do ឬតាមដានទំព័រហ្វេសប៊ុករបស់ Metfone៕