Loading...

រថយន្តបែកកង់ក្រឡាប់រអិលធ្លាក់ប្រឡាយ ស្លាប់ព្រូម្នាក់

​ សោម សុភា​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 10:55 am

ខេត្តព្រៃវែង ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ៦៣-៦៤ ស្ថិតក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង។

រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2A-1116 បើកបរដោយឈ្មោះឡាយ ណារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ នេះមានឈ្មោះប៉ូយ ផូយ ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិអង្គរបាន៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

លោករស់ វណ្ណា ស្នងការរងនគរបាលខេត្តព្រៃវែង បានថ្លែងបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសាំងយ៉ុងខាងលើ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបានបែកកង់ក្រោយ ធ្វើឱ្យរអិលធ្លាក់ពីលើផ្លូវ និងក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកជាប់ចិញ្ចើមថ្នល់ បណ្តាលឱ្យព្រូរថយន្តឈ្មោះប៉ូយ ផូយ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកអ្នករួមដំណើរ៤នាក់ ផ្សេងទៀត គ្រាន់តែរងរបួសធ្ងន់របួសប៉ុណ្ណោះ៕