Loading...

លក់ប្រហិតចាយមិនគ្រប់ យប់ឆ្លៀតទៅលួចម៉ូតូគេទៀត

​ សោម សុភា​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 16:32 pm

ភ្នំពេញ៖ ករណីចោរកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យចាប់បានម្នាក់ ឈ្មោះនី សាវ៉ុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ប្រហិត មានលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យម្នាក់ ទៀត រត់គេចខ្លួនបាត់ឈ្មោះយ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣។ ដោយឡែក ជនរងគ្រោះ ឈ្មោះឡេង វ៉ាន់ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅក្នុងភូមិកើតហេតុ ជាម្ចាស់ម៉ូតូម៉ាកស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ ១ៅះ-៦៣២៨។

ជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ គាត់បានបើកម៉ូតូត្រឡប់មកពីផ្សារវិញ ដោយ ទុកម៉ូតូចាក់សោយ៉ាងត្រឹមត្រូវ រួចចូលក្នុងផ្ទះ រវល់តែជក់មើលទូរទស្សន៍ ឮសូរម៉ូតូដួល ទើប គាត់ស្ទុះងើបមកមើល ស្រាប់តែឃើញជន-សង្ស័យ២នាក់ កំពុងបណ្តើរចេញ រត់ស្រែកផ្អើល ឆោឡោដល់អ្នកជិតខាង ដេញចាប់បានម្នាក់ ប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ដើម្បីសាក- សួរ រីឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ស្រមោល។

ជនសង្ស័យឈ្មោះគី សាវ៉ុន បានឆ្លើយ សារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួច ម៉ូតូរបស់ជនរងគ្រោះមែន ព្រោះតែអត់លុយ ចាយពេក ដោយសារតែរបរលក់ប្រហិតមិន កាក់កប តែដឹងអីត្រូវម្ចាស់ម៉ូតូទាន់ ក៏ចាប់រូប គេប្រគល់ឱ្យប៉ូលិសតែម្តង៕