Loading...

លេបថ្នាំលើសកម្រិត ស្លាប់ក្នុងសណ្ឋាគារ​

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី១ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 16:53 pm

ខេត្តសៀមរាប ៖ បុរសរងគ្រោះ ដែលដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចបន្ទប់លេខ ៣២១ សណ្ឋាគារ Lub-D មានទីតាំងស្ថិតនៅក្រុមទី៧ ភូមិវត្តបូព៌ា សង្កាត់សាលាកំរើក ក្រុងសៀមរាប។ មានឈ្មោះ MILLS KYLE ROBERT អាយុ២៦ឆ្នាំ (កើតឆ្នាំ១៩៩២) ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៨៩០៩៨១៨៧ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុគ្គលិកផ្នែករៀបបន្ទប់ ក្នុងសណ្ឋាគារខាងលើ បានដើររៀបបន្ទប់ ដូចសព្វដង លុះទៅដល់ចំណុចបន្ទប់របស់ជនរងគ្រោះខាងលើ ឃើញចាក់សោពីក្នុង ក៏គោះទ្វារហៅ តែមិនលឺសំឡេងឆ្លើយតបសោះ ទើបរាយ ការណ៍ប្រាប់មេការ យកកូនសោចាក់ចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍តែម្តង៕