Loading...

វាយគេរួចរត់គេចខ្លួនបាត់១០ឆ្នាំ វិលវិញជាប់ខ្នោះ

​ សោម សុភា​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 14:24 pm

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩យប់ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាត់ ស្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននេះ ជាមុខសញ្ញាបង្ករបួសស្នាម ដោយចេតនា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ “បង្ករបួសស្នាមដោយចេតនា” ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៨ នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រោយប្រព្រឹត្តបទល្មើសជនសង្ស័យឈ្មោះប៊ុន ចាន់សោភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ លំនៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានគេចខ្លួនរហូត។ លុះដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន ធ្វើការឃាត់ខ្លួនបាននៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៩យប់ តាមការបញ្ជាក់មុខសញ្ញានេះ ក្រោយគេចខ្លួន គឺបានធ្វើចំណាកស្រុកចេញចូលក្រៅភូមិសាស្ត្រ។

គួរបញ្ជាក់ថា ក្រោយពីបានប្រើអំពើហិង្សាលើជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះរងរបួស រួចមក ជនសង្ស័យរូបនេះ បានរត់គេចខ្លួនចេញពីមូលដ្ឋានខាងលើបាត់ស្រមោល មិនដឹងថា សំងំលាក់ខ្លួនពួនអាត្មា រស់នៅទីកន្លែងណា។ តែយ៉ាងណាជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏ដាក់ពាក្យបណ្តឹងចាត់ការតាមផ្លូវច្បាប់ រហូតមានដីកាចាត់ការចាប់ខ្លួនទៀតផង។ លុះពេលជនជាប់ចោទភ្លេចខ្លួនលួចវិលត្រឡប់មកលំនៅឋានវិញ ត្រូវកម្លាំងសមត្ថកិច្ចប្រទះឃើញ និងបើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនតែម្តង នាំមក ចាត់ការតាមផ្លូវច្បាប់៕