Loading...

ស្រាយគំនុំ ទាញដាវដេញកាប់ ដេកពេទ្យ២ ដេកប៉ុស្តិ៍២

​ សោម សុភា​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 16:15 pm

ខេត្តកំពត ៖ ក្មេងទំនើង២ក្រុមចេញពីក្លឹបកម្សាន្ត ដេញកាប់ប្រហារគ្នា បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ២នាក់ ចំណែក២នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្ពានថ្មីត្រើយខាងកើត ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។

លោកវរសេនីយ៍ទោ ហោ វណ្ណា អធិការនគរបាលក្រុងកំពត បានឱ្យដឹងថា ជនរងគ្រោះ ដែលត្រូវក្មេងទំនើង ម្ខាងទៀតដេញកាប់ប្រហារ រួមមាន ទី១-ឈ្មោះត្រឹង សីហា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត (របួសត្រង់ត្រចៀក) និងទី២-ឈ្មោះ អេង ហៃ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសុវណ្ណាសារគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត (រងរបួសដៃស្តាំ)។

ចំណែកខាងជនសង្ស័យវិញ មានគ្នា៣នាក់ រួមមាន ទី១-ឈ្មោះភាព ផែន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្តាត ឃុំព្រែកឆ្នោត ស្រុកទឹកឈូ (អ្នករួមគំនិត) ទី២-ឈ្មោះចែន វិត ហៅគីត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង (ជនដៃដល់) និងទី៣-ឈ្មោះឈិត ភេទប្រុស អាយុជាង២០ឆ្នាំ បានបានរត់គេចខ្លួនបាត់ ក្រោយហេតុការណ៍ភ្លាមៗ៕