Loading...

ខូចខាតរាប់ម៉ឺនដុល្លារ ប៉ុន្តែសំណាងហើយ មិនមនានរណាម្នាក់រងរបួស

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 16:06 pm

ខេត្តរតនគិរី ៖ ផ្ទះប្រជាពលរដ្ឋសរុបចំនួន៨ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង គិតសរុបជាទឹកប្រាក់អស់ប្រមាណរាប់ម៉ឺនដុល្លារ ប៉ុន្តែសំណាងល្អ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ ឬបាត់បង់ជីវិតនោះឡើយ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើ បានកើតឡើង កាលពីវេលាម៉ោង៣ និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចទីរួមស្រុកអណ្តូងមាស។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីភ្លើងឆេះផ្ទះនោះសរុបចំនួន៨ខ្នង រួមមាន ផ្ទះទី១-ទំហំ១២ម៉ែត្រ គុណនឹង ៥,២៥ម៉ែត្រ មានម្ចាស់ឈ្មោះមីន អាលី ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរពេទ្យ និងលក់ដូរសម្ភារៈមួយចំនួនទៀត ខូច ខាតប្រាក់រៀល៧លានរៀល ប្រាក់បាត២២ម៉ឺនបាត សរុបទឹកប្រាក់ទាំងអស់ប្រហែល១០ម៉ឺនដុល្លារ។ ផ្ទះទី២-ទំហំ៦ម៉ែត្រ គុណនឹង៥,២៥ម៉ែត្រ មានម្ចាស់ឈ្មោះហ៊ីម លីណា ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរលក់ខោអាវ សម្ភារៈខូចខាតទាំងស្រុង គិតជាទឹកប្រាក់សរុប ប្រហែល ៣ម៉ឺនដុល្លារ។ ផ្ទះទី៣-ទំហំ៦ម៉ែត្រ គុណនឹង២០ម៉ែត្រ មានម្ចាស់ឈ្មោះជាង ឡៃស្រេង ភេទប្រុស អាយុ៣៥ខ្មែរ មុខរបរលក់ដូរ ខូចខាតសម្ភារទាំងស្រុង គិតជាទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ។ ផ្ទះទី៤-ទំហំ៦ម៉ែត្រ គុណនឹង២០ម៉ែត្រ មានម្ចាស់ឈ្មោះយ៉ាត យ៉ាង ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករ ខូចខាតសម្ភារទាំងស្រុង ប្រាក់រៀល១លានរៀល និងប្រាក់ដុល្លារ ១ម៉ឺន៤ពាន់ដុល្លារ។ ផ្ទះទី៥-មានទំហំ៩,៥ម៉ែត្រ គុណនឹង១២ម៉ែត្រ មានម្ចាស់ឈ្មោះហ៊ីម អូន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់តាក់ស៊ី ខូចខាតសម្ភារទាំងស្រុង គិតជាទឹកប្រាក់១ម៉ឺនដុល្លារ។ ទី៦-ផ្ទះទំហំ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ មានម្ចាស់ឈ្មោះរដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ខូចខាតទាំស្រុង។ ផ្ទះទី៧-មានម្ចាស់ឈ្មោះធឹង សម្ជស្ស ភេទស្រី ជាងអ៊ុតសក់ (ខ្លោចជញ្ជាំងមួយចំហៀង)។ ផ្ទះទី៨-មានម្ចាស់ឈ្មោះសំឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ (ខ្លោចជញ្ជាំងមួយចំហៀង)។

ទោះជាយ៉ាងណា ក្នុងករណីខាងលើនេះ មិនមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ៕