Loading...

មកស្រាយអង្រឹងនាំកូនឡើងដេកលើផ្ទះវិញ មិនទាន់ចុះដល់ក្រោមផង រន្ទះបាញ់ស្លាប់

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 18:13 pm

ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់បានចងអង្រឹងឱ្យកូនតូចរបស់ខ្លួនដេកនៅក្រោមផ្ទះ លុះមិនបាន ន៉្មានផង មេឃក៏ធ្លាក់ភ្លៀង ទើបស្ត្រីជាម្តាយប្រញាប់ចុះពីលើផ្ទះ ទៅស្រាយអង្រឹងនាំកូនតូច ឡើងដេកលើផ្ទះវិញ ស្រាប់តែអកុសល ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិក្រពើថ្មី ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក។

ស្ត្រីរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះឡៃ វណ្ណាត់ អាយុ៣៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានចងអង្រឹងឱ្យកូនប្រុសពៅរបស់នាង ដេកនៅខាងក្រោមផ្ទះ បន្ទាប់មកនាងក៏បានឡើងទៅធ្វើការងារនៅលើផ្ទះមួយភ្លែត។ ស្រាប់តែបន្តិចក្រោយមក មេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀង និងលាយឡំដោយខ្យល់ ព្រមទាំងផ្គររន្ទះផង ទើបស្ត្រីជាម្តាយបានប្រញាប់ប្រញាល់ ចុះពីលើផ្ទះ បំណងមកស្រាយអង្រឹងនិងនាំកូនតូច ឡើងទៅដេកនៅលើផ្ទះវិញ ស្រាប់តែអកុសល គ្រាន់តែចុះមកដល់ក្រោមផ្ទះភ្លាម រន្ទះក៏បានបាញ់ចំស្ត្រីរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង គួរឱ្យសង្វេគតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕