Sunday, July 20, 2025
Homeព័ត៌មានជាតិសំណាងហើយមិនមានអ្នកណារងរបួស គាត់មកទាំងយប់បែបនេះ

សំណាងហើយមិនមានអ្នកណារងរបួស គាត់មកទាំងយប់បែបនេះ

ភ្នំពេញ ៖ យានដ្ឋានជួសជុលរថយន្តក្រុងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលយប់ ធ្វើឱ្យមានការខូចខាតទ្រព្យសម្បត្តិ ព្រមទាំងសម្ភារយ៉ាងច្រើន និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានជួសជុលរថយន្តក្រុងរបស់ក្រុមហ៊ុន បូព៌ា អាស៊ី ដឹកអ្នកដំណើរ មានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ខាងក្រោយសាលាខណ្ឌសែនសុខ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ទីតាំងមានឈ្មោះម៉ង សារឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមេការគ្រប់គ្រងរថយន្តក្រុង ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកសម្ភារៈដែលរងការខូចខាត រួមមាន ម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FG-4671 ខូចខាតទាំងស្រុង ម៉ាស៊ីនរថយន្ត គ្រឿងរថយន្ត និងរោងជាងដែលមានតៃកុងឡានស្នាក់នៅ។

សមត្ថកិច្ចបានបន្ថែមថា មូលហេតុដែលបណ្តាលឱ្យភ្លើងឆាបឆេះនេះ គឺពុំទាន់ដឹងច្បាស់នៅឡើយ ព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ ក្នុងនោះដែរ កម្លាំងជំនាញពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ អស់ចំនួន៤គ្រឿង ដោយប្រើពេលវេលាជិត១ម៉ោង ទើបភ្លើងបានរលត់ទៅវិញជាស្ថាពរ៕

RELATED ARTICLES