Monday, July 21, 2025
Homeព័ត៌មានជាតិកំហឹងដល់ក!!! នៅពីមុខម៉ែ កាប់បងមិនញញើតដៃ ព្រោះតែរឿងតូចមួយនេះ

កំហឹងដល់ក!!! នៅពីមុខម៉ែ កាប់បងមិនញញើតដៃ ព្រោះតែរឿងតូចមួយនេះ

ខេត្តកណ្តាល ៖ បុរសម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីជិះម៉ូតូទៅយកឌុយសាកទូរស័ព្ទនៅផ្ទះប្អូនជីដូនមួយខ្លួន រួចក៏កើតមានទំនាស់ពាក្យសម្តី រហូតឈានដល់អំពើហិង្សា វាយបងប្រុស និងច្រានម្តាយរបស់ជនសង្ស័យ ជាហេតុធ្វើឱ្យជនសង្ស័យជាប្អូនជីដូនមួយខឹង ក៏ស្ទុះទៅទាញដាវកាប់ទៅលើជនរងគ្រោះតែម្តង។

ករណីហិង្សាដោយចេតនាមួយ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីជនសង្ស័យជាប្អូនជីដូនមួយខឹង ក៏ស្ទុះទៅទាញដាវកាប់ទៅលើបងជីដូនមួយ ព្រោះខឹងជនរងគ្រោះ វាយនិងច្រានម្តាយ ហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលនៅចំណុចភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ។

ជនសង្ស័យជាប្អូនជីដូនមួយ មានឈ្មោះងឹម ថង អាយុ២២ឆ្នាំ មុខរបរអ្នកអនាម័យនៅកាស៊ីណូហ្គ្រេនដ្ត្រាហ្គន ជ្រៃធំ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះជាបងជីដូនមួយ មានឈ្មោះលន់ សារ៉ន ហៅគាំង អាយុ៣៣ឆ្នាំ។ អ្នកទាំង២ រស់នៅក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវជាបងជីដូនមួយរបស់ជនសង្ស័យ បានជិះម៉ូតូទៅផ្ទះជនសង្ស័យ ក្នុងគោលបំណងយកឌុយសាកទូរស័ព្ទរបស់ខ្លួន ដែលចោទថា ឈ្មោះងឹម ថេ ត្រូវជាបងបង្កើតជនសង្ស័យ ជាអ្នកយក ខណៈទៅដល់បានជនរងគ្រោះក៏បានសួរនាំ តែឈ្មោះងឹម ថេ (បងជនសង្ស័យ) បានតបវិញថា មិនបានយកទេ រួចក៏បានជជែកគ្នា ធ្វើឱ្យជនរងគ្រោះខឹង ក៏បានវាយពីរដៃ និងធាក់មួយជើងទៅលើឈ្មោះងឹម ថេ ឃើញដូច្នោះ ស្ត្រីជាម្តាយជនសង្ស័យក៏បានចូលទៅឃាត់ រួក៏បានជជែកគ្នាជាមួយជនរងគ្រោះមួយប៉្រាវ រហូតទាក់ពាក្យសម្តីគ្នា ភ្លាមនោះជនរងគ្រោះក៏រុញច្រានស្ត្រីជាម្តាយជនសង្ស័យបន្ថែមទៀត ខណៈនោះជនសង្ស័យឈ្មោះងឹម ថង បានមកដល់ រួចក៏សួរនាំរឿងហេតុ ភ្លាមនោះឈ្មោះងឹម ថេ ជាបងបង្កើតជនសង្ស័យ បានឆ្លើយប្រាប់ថា វា (ជនរងគ្រោះ) បានរុញ និងវាយម៉ែ ឮបែបនេះ ជនសង្ស័យមានចិត្តខឹងសម្បាយ៉ាងខ្លាំង ក៏ស្ទុះទៅយកដាវពីក្នុងផ្ទះ មកកាប់ប្រហារទៅលើជនរងគ្រោះជាបងជីដូនមួយរបស់ខ្លួនចំដើមទ្រូង ខណៈដែលជនរងគ្រោះដើរចេញទៅកន្លែងទុកម៉ូតូ បណ្តាលឱ្យរងរបួសយ៉ាងទម្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន បាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។ ចំណែក ជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងក៏សាងសំណំរឿងតាមប្រមាញ់ចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES