កាលពីម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីបាក់ខ្លោងទ្វារធំ សម្រាប់អបអរសាទរបុណ្យទន្លេ បណ្តាលឲ្យមនុស្ស៤នាក់បានរងបួស ហេតុការណ៍នេះបានកើតឡើងនៅចំណុចនៅមុខមន្ទីរពេទ្យបង្អែកខេត្ត ផ្សារលើ ក្រុងកំពង់ឆ្នាំង។

ជនរងគ្រោះទាំង៤នាក់នោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ មានមុខរបរជាជាងតម្លើងក្លោងទ្វារសម្រាប់អបអរសាទរបុណ្យទន្លេ។

បើតាមប្រភពពីអ្នកធ្វើដំណើរ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ទាំង៤នាក់នេះកំពុងឡើងផ្សាក្លោងទ្វារសម្រាប់អបអរបុណ្យទន្លេ ដែលធ្វើពីដែក ស្រាប់តែមួយសន្ទុះក៏បាក់មកក្រោម បណ្តាលឲ្យរងរបួស និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

គួរបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី 5 ដែលមានរយៈពេល3ថ្ងៃ ចាប់ពីថ្អៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០១៩ នឹងត្រូវប្រារព្ធធ្វើនៅខេត្តកំពង់ឆ្នាំង៕


