Tuesday, July 22, 2025
Homeព័ត៌មានជាតិផ្អើលទៅមើលគ្រប់គ្នា ក្រោយឃើញឡាន១គ្រឿង តាមប្រកៀកគាត់ពេក

ផ្អើលទៅមើលគ្រប់គ្នា ក្រោយឃើញឡាន១គ្រឿង តាមប្រកៀកគាត់ពេក

ភ្នំពេញ ៖ ហេតុការណ៍ដ៏រន្ធត់បុរសម្នាក់ បានជ្រុលចង្កូតម៉ូតូទៅបុកខឿនសួនច្បារកណ្តាលទ្រូងផ្លូវ បណ្តាលឱ្យបោកក្បាលនឹងបង្កោលភ្លើងធ្លាយខួរស្លាប់នៅនឹង កន្លែងគួរឱ្យរន្ធត់ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបណ្តោយផ្លូវជាតិលេខ៦អា ត្រង់ចំណុចមុខសាលាបឋមសិក្សាព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

បុរសរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាក FTR ពណ៌ខ្មៅ ពាក់ស្លាកលេខ 1CP-2986។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូម៉ាក FTR តែម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ  មិនដឹងថាជនរងគ្រោះ មានរឿងអ្វី ឬមានទំនាស់អ្វីជាមួយនឹងភាគីអ្នកបើករថយន្តម្ខាងទៀត ម៉ាកឡង់គ្រីស័រស៊េរីទំនើបនោះ ស្រាប់តែគេឃើញរថយន្តឡង់គ្រីស័រនោះ បានបើកប្រដេញបំបុកម៉ូតូពីក្រោយយ៉ាងប្រកិត ជាហេតុធ្វើឱ្យបុរសរងគ្រោះភ័យស្លន់ស្លោ ក៏ព្យាយាមបន្ថែមល្បឿនឱ្យកាន់តែលឿនថែមទៀត ដើម្បីគេចពីការប្រដេញបំបុកនោះ ស្រាប់តែអកុសល ក៏ជ្រុលចង្កូតម៉ូតូទៅបុក សួនច្បារកណ្តាលទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យបោកក្បាលផ្ទប់នឹងបង្គោលភ្លើងលើសួនច្បារ បែកក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ ចំណែករថយន្តបង្ក ឃើញសភាពបែបនេះ ក៏បន្ថែមល្បឿនបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ឱ្យទៅវិញ។ ដោយឡែក សពរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ ក៏ធ្វើការស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីឱ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។

ជុំវិញិរណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមរករថយន្តបង្ក នាំមកធ្វើការដោះស្រាយជាមួយភាគីរងគ្រោះ តាមនីតិវិធី៕

RELATED ARTICLES