Tuesday, July 22, 2025
Homeព័ត៌មានជាតិជូនប្អូនទៅផ្ទះ ជួបមនុស្ស១០នាក់ មានទាំងអ្នកបិទគូទ ជិះសុទ្ធតែ Rang Rover

ជូនប្អូនទៅផ្ទះ ជួបមនុស្ស១០នាក់ មានទាំងអ្នកបិទគូទ ជិះសុទ្ធតែ Rang Rover

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូដឹកប្អូនប្រុសស្រី២នាក់បំណងជូនទៅផ្ទះ ស្រាប់តែពេលធ្វើដំណើរទៅជិតដល់ផ្ទះទៅហើយ ក៏លេចមុខជនសង្ស័យ១ក្រុម មានគ្នាប្រមាណ១០នាក់ ជិះម៉ូតូ៤-៥គ្រឿង បានធ្វើសកម្មភាពជិះតាមស្ទាក់ពីមុខ រួចក៏ព្រួតវាយ បណ្តាលឱ្យរងរបួស បន្ទាប់មកក៏ប្លន់យកម៉ូតូ១គ្រឿង ទៅបាត់ដោយសុវត្ថិភាព  និងថែមទាំងមានរថយន្ត១គ្រឿង ប្រដាប់ដោយកាំភ្លើង១ដើមបិទគូទទៀតផង។

ករណីវ៉ៃប្លន់ម៉ូតូខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀប ភ្លឺឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវមាត់ទន្លេនៅចំណុចខាងក្រោយអូតែលសុខា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បុរសរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះរាជ សំណាង អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ចំណែកម៉ូតូដែលត្រូវ ក្រុមចោរវ៉ៃប្លន់យកទៅនោះ ម៉ាកម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1HA-0185។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូហុងដាឌ្រីម សេ១២៥ ខាងលើ ដឹកប្អូនប្រុសស្រី២នាក់ ធ្វើដំណើរតាមផ្លូវមាត់ទន្លេ ក្នុងទិសដៅពីជើងទៅត្បូង បំណងជូនប្អូនទៅផ្ទះ។ ខណៈពេលជិះមកជិតដល់ផ្ទះទៅហើយ ក៏ស្រាប់តែលេចមុខ ជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ ជិះម៉ូតូប្រមាណ៤ទៅ៥គ្រឿង និងថែមទាំងមានអ្នកបិទគូទ ជិះរថយន្តទំនើប១គ្រឿង ម៉ាក RANG ROVER ពណ៌ខ្មៅ មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លី១ដើមផងនោះ បានធ្វើសកម្មភាពដេញស្ទាក់ពីមុខ រួចព្រួតគ្នាវៃគាត់ បណ្តាលឱ្យរងរបួស បន្ទាប់មកក៏ប្លន់យកម៉ូតូរបស់គាត់ទៅបាត់ដោយសុវត្ថិភាពតែម្តង ហើយភ្លាមៗនោះ គាត់បានព្យាយាមស្រែកហៅឱ្យគេជួយដែរ ប៉ុន្តែដោយសារតែផ្លូវនោះស្ងាត់ពេក ទើបជនសង្ស័យរត់បានសម្រេច។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្តាទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES