Sunday, July 27, 2025
Homeព័ត៌មានជាតិបន្សល់ទុកឲ្យចៅស្រីឈឺចាប់ ទាំងកាយទាំងចិត្ត រួចគេចខ្លួនបាត់

បន្សល់ទុកឲ្យចៅស្រីឈឺចាប់ ទាំងកាយទាំងចិត្ត រួចគេចខ្លួនបាត់

ខេត្តកំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង២ និង១៥នាទីរសៀល  បុរសម្នាក់ បានល្បួងចៅស្រីទៅទិញទឹកកកជាមួយគ្នា លុះទៅដល់កន្លែងស្ងាត់ ក៏នាំចៅស្រីចូលទៅក្នុងព្រៃ រួចក៏ធ្វើសកម្មភាពចាប់រំលោភរហូតដល់បានសម្រេច ហេតុការណ៍កើតមានការភ្ញាក់ផ្អើលឡើង នៅចំណុចស្រែតាសោម ស្ថិតក្នុងភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ។

ជនសង្ស័យជាជីតា មានឈ្មោះធន់ ថែ អាយុជាង៤០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះហ.ស.ភ.ត អាយុជិត១០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានបបួលចៅស្រី (ក្មេងស្រីរងគ្រោះ) ទៅរកទិញទឹកកក នៅឯភូមិអណ្តូងប្រេង ឃុំក្រាំងលាវ តែពេលដែលធ្វើដំណើរតាមរម៉កម៉ូតូ មកដល់ត្រង់ចំណុចផ្លូវស្ងាត់ ស្រាប់តែជនសង្ស័យត្រូវជាជីតានោះ ក៏បានឈប់រ៉ឺម៉ក់ រួចបានទាញដៃក្មេងស្រីរងគ្រោះចូលទៅកាប់អំបោសក្នុងព្រៃ លុះពេលចូលទៅដល់ព្រៃស្ងាត់ ក៏ធ្វើចាប់រំលោភចៅស្រីរបស់ខ្លួនរហូតដល់បានសម្រេចតែម្តង។ កញរៀយធ្វើសកម្មភាពរួចរាល់ ជនសង្ស័យឈ្មោះធន់ ថែ ក៏បានឡើងជិះរ៉ឺម៉កចូលក្នុងព្រៃ រត់គេចខ្លួនបាត់ស្រមោល។ ចំណែកក្មេងស្រីរងគ្រោះ បានដើរត្រឡប់មកផ្ទះវិញតែម្នាក់ឯង រួចក៏រៀបរាប់រឿងរ៉ាវប្រាប់ឪពុកម្តាយឱ្យបានដឹង និងនាំគ្នាទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES