Monday, July 28, 2025
Homeព័ត៌មានជាតិ៥លើក ជិត៣០មុឺនដុល្លារ ប្តឹងប៉ូលិសចាប់ខ្លួនតែម្តង

៥លើក ជិត៣០មុឺនដុល្លារ ប្តឹងប៉ូលិសចាប់ខ្លួនតែម្តង

ភ្នំពេញ ៖ ប្រធានផ្នែកលក់របស់ក្រុមហ៊ុអចលនទ្រព្យណតផាកម្នាក់ ត្រូវបានក្រុមហ៊ុនប្តឹងចោទប្រកាន់ថា បានស៊ីដាច់លុយក្រុមហ៊ុន យកទៅចាយវាយផ្ទាល់ខ្លួនចំនួន៥លើក អស់ចំនួនជាង២៦ម៉ឺនដុល្លារ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនអចលនទ្រព្យណតផាក តាមផ្លូវ២០០៤ ស្ថិតក្នុងភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ TAN CHEE KEONG CHRISTOPHER ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិម៉ាឡេស៊ី មុខរបរជាប្រធានផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យណតផាក ស្នាក់នៅផ្ទះជួលផ្លូវ៤៩២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន (មានសារធាតុញៀន) របួសជាំលើមុខ កាន់លិខិតឆ្លងដែនលេខ A24926868។ ចំណែកជនរងគ្រោះមានឈ្មោះធិ ទេវី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យណតផាក ស្នាក់នៅផ្ទះលេខ១៣១ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (តំណាងក្រុមហ៊ុន)។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹង ពីតំណាងក្រុមហ៊ុនខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើបុគ្គលិកជនជាតិម៉ាឡេស៊ី ម្នាក់ឈ្មោះ TAN CHEE KEONG CHRISTOPHER ជាប្រធានផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យណតផាក ថាបានរំលោភទំនុកចិត្ត ធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ចំនួន២៦១.២០០ដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានចូលមកប្រទេសកម្ពុជា ដោយបានធ្វើការជាប្រធានផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យណតផាក ហើយជនសង្ស័យខាងលើ បានដកយកលុយពីក្រុមហ៊ុនចាយវាយចំនួន៥លើក សរុបជាទឹកប្រាក់ចំនួន២៦១.២០០ដុល្លារ។ លុះដល់ថ្ងៃកើតហេតុ ក្រុមហ៊ុនបានធ្វើការពិនិត្យបញ្ជី ទើបដឹងថា ជនសង្ស័យបានដកយកលុយរបស់ក្រុមហ៊ុនទៅចាយ​ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការសាកសួរតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

RELATED ARTICLES