Sunday, July 27, 2025
Homeព័ត៌មានជាតិឃាតករសម្លាប់នារីខារ៉ាអូខេក្នុងផ្ទះសំណាក់ "ប៉ាអុី ម៉ាអុី" សមត្ថកិច្ចចាប់ខ្លួនបានហើយ

ឃាតករសម្លាប់នារីខារ៉ាអូខេក្នុងផ្ទះសំណាក់ “ប៉ាអុី ម៉ាអុី” សមត្ថកិច្ចចាប់ខ្លួនបានហើយ

ខេត្តតាកែវ ៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនឃាតករសម្លាប់នារីខារ៉ាអូខេ ក្នុងផ្ទះសំណាក់ “ប៉ាអុី ម៉ាអុី”  នៅចំណុចភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យជាឃាតករ មានឈ្មោះសុខ ច័ន្ទលីដា ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

តាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការជាមួយកម្លាំជំនាញព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ឈ្មោះសុខ ច័ន្ទលីដា នៅចំណុចភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។ ពាក់ព័ន្ធករណីឃាតកម្មទៅលើនារីខារ៉ាអូខេ “ជុំមិត្ត” នៅក្នុងផ្ទះសំណាក់ “ប៉ាអុី ម៉ាអុី”  កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅម៉ោង២៤និង៣៥នាទីរំលងអាធ្រាត្រ ដែលជាកម្មសិទ្ធិឈ្មោះ ម៉ុន រិទ្ធិពល ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

បច្ចប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ។

គួរបញ្ជាក់ថា នារីបម្រើការងារក្នុងហាង ខារ៉ាអូខេមួយកន្លែង ត្រូវបានប្រុសស្នេហ៍ល្បួង នាំឡើងផ្ទះសំណាក់ រួមរ័កមេត្រីជាមួយគ្នាអស់ ចិត្ត ក៏ស្រាប់តែខាងប្រុសបែកគំនិត ធ្វើសកម្ម ភាពមួលកសម្លាប់ខាងស្រីទាំងស្រាតននលគក នៅលើគ្រែពូក រួចចុះពីផ្ទះសំណាក់ ប្រាប់ថា ទៅរកទិញអីហូប រួចក៏បាត់ខ្លួនពេញ១យប់ លែងត្រឡប់មកវិញ លុះពេលបុគ្គលិកផ្ទះសំណាក់ ឡើងទៅពិនិត្យមើល ក៏បានប្រទះឃើញនារី រងគ្រោះដេកស្លាប់ ទើបប្រញាប់រាយការណ៍ ប្រាប់សមត្ថកិច្ច ធ្វើឱ្យកើតមានការផ្អើលឆោឡោ ឡើងទាំងកណ្តាលថ្ងៃត្រង់។

ករណីឃាតកម្ម ល្បួងស្រីស្នេហ៍រួមរ័ករួច មួលកសម្លាប់ក្នុងបន្ទប់ផ្ទះសំណាក់នេះ បានកើត មានការភ្ញាក់ផ្អើលឡើង កាលពីនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅ ចំណុចផ្ទះសំណាក់យីហោ ប៉ាអ៊ី ម៉ាក់អ៊ី បន្ទប់ លេខ២០៤ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ។

នារីរងគ្រោះ ដែលត្រូវឃាតករមួលក សម្លាប់ទាំងអាក្រាតកាយយ៉ាងឃោរឃៅ មានឈ្មោះឃិន ចន្តា អាយុ២១ឆ្នាំ មុខរបរជានារីបម្រើស្រាបៀរក្នុងហាងខារ៉ាអូខេ យីហោ “ជុំមិត្ត” មានស្រុកកំណើតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង។

តាមប្រភពពីបុគ្គលិកផ្ទះសំណាក់ យីហោ ប៉ាអ៊ី ម៉ាក់អ៊ី បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ គេឃើញ បុរសម្នាក់ បានឌុបនារីរងគ្រោះចូលទៅ់ រកជួល បន្ទប់ដេក បន្ទាប់មក អ្នកទាំងពីរ ក៏បានឡើង ទៅដេកនៅក្នុងបន្ទប់ លេខ២០៤ បាត់ទៅ។ រហូត មកដល់វេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ថ្ងៃដដែលនោះ ក៏ឃើញខាងប្រុសបានចុះពី បន្ទប់មកក្រោម រួចទាញម៉ូតូជិះចេញទៅវិញ ដោយប្រាប់សន្តិសុខថា ទៅរកទិញបបរហូប សិន រួចក៏ជិះម៉ូតូចេញទៅបាត់រហូត មិនឃើញ ត្រឡប់មកផ្ទះសំណាក់ វិញសោះ ពេញ១យប់។ លុះមកដល់ម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ដោយមិនទាន់ឃើញនារីរងគ្រោះ ចុះមកវិញ ទើបបុគ្គលិកផ្ទះសំណាក់ បានឱ្យអ្នក- រៀបចំបន្ទប់ ទៅសាកសួរភ្ញៀវនៅបន្ទប់លេខ ២០៤ ថាតើចង់ស្នាក់នៅបន្តទៀត ឬចាកចេញ ទៅវិញ លុះពេលអ្នករៀបបន្ទប់ឡើងទៅដល់ ក៏ប្រទះឃើញ នារីរងគ្រោះដេកស្លាប់ ទាំងអា- ក្រាតកាយនៅលើគ្រែពូក ទើបធ្វើឱ្យកើតមាន ការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ រួមជា មួយព្រះរាជអាជ្ញារង គ្រូពេទ្យ និងអាជ្ញាធរភូមិ-ឃុំ បានចុះពិនិត្យរួចរាល់ហើយ ប៉ុន្តែនៅមិន ទាន់បានកំណត់ច្បាស់ថា នារីរងគ្រោះខាង លើស្លាប់ដោយសារមូលហេតុអ្វី ពិតប្រាកដនោះ ទេ។ ប៉ុន្តែមានការសង្ស័យថា នារីរងគ្រោះ អាច នឹងត្រូវប្រុសស្នេហ៍សម្លាប់ដោយមួលក។ ទោះ បីជាយ៉ាងណា សមត្ថកិច្ចកំពុងតាមដានតាម កាមេរ៉ាសុវត្ថិភាពបន្ត ដើម្បីស្វែងចាប់ឃាតករឱ្យបាន។

សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ចេញពីផ្ទះសំណាក់ ខាងលើ យកទៅប្រគល់ឱ្យក្រុមគ្រួសារ ដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES