Wednesday, July 30, 2025
Homeព័ត៌មានជាតិវាពិតជាឈឺចាប់ណាស់ហើយ ប៉ុន្តែសុំកុំយកវិធីសាស្ត្របែបនេះ ដោះស្រាយឲ្យសោះ

វាពិតជាឈឺចាប់ណាស់ហើយ ប៉ុន្តែសុំកុំយកវិធីសាស្ត្របែបនេះ ដោះស្រាយឲ្យសោះ

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់  ព្រោះតែខូចចិត្តរឿងប្រពន្ធរត់ចោល ក៏ដើរផឹកតែស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ រហូតដល់ចុងក្រោយ ដេកស្លាប់នៅក្នុងផ្ទះខ្លួនឯងយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា។

បុរសដែលផឹកស្រារហូតដល់ដេកស្លាប់ គ្មានអ្នកដឹង មានឈ្មោះសុខ សារ៉ាន់ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីអ្នកជិតខាង និងមិត្តភក្តី ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក ជនរងគ្រោះធ្លាប់មានប្រពន្ធនឹងគេដែរ តែក្រោយ មកដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ទើបស្ត្រីជាប្រពន្ធបានដាច់ចិត្តរត់ចោលជនរងគ្រោះជាប្តីបាត់ ធ្វើឱ្យបុរសជាប្តីរូបនេះ ឈឺចិត្តស្អិតទ្រូង ក៏ចេះតែដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ហើយឱ្យតែបានផឹកស្រាម្តងៗ ជនរងគ្រោះដែលខ្វល់ ឬនឹកនាពីរឿងបាយទឹកអ្វីទាំងអស ហើយមួយរយៈចុងក្រោយនេះ ជនរងគ្រោះចេះតែរអ៊ូថា ឈឺចុកក្នុងពោះខ្លាំងណាស់។ រហូតមកដល់វេលាព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដោយឈ្មោះពឿន ត្រូវជាមិត្តភក្តិជនរងគ្រោះ មិនឃើញជនរងគ្រោះ ចេញចូលមកលេងផ្ឌះរបស់ខ្លួនដូចរាល់ដង ទើបដើរទៅមើលជនរងគ្រោះដល់ផ្ទះ ក៏ឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ពោលមកពីជនរងគ្រោះផឹកស្រាច្រើនពេក។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យបងប្អូន អ្នកស្រុកភូមិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES