Tuesday, September 23, 2025
Homeព័ត៌មានជាតិវាយបុរសម្នាក់ និងបាញ់២គ្រាប់លើកដាក់ម៉ូតូចេញទៅបាត់ រួចស្រែកថា យកទៅប៉ុស្តិ៍ៗ

វាយបុរសម្នាក់ និងបាញ់២គ្រាប់លើកដាក់ម៉ូតូចេញទៅបាត់ រួចស្រែកថា យកទៅប៉ុស្តិ៍ៗ

ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩  មានជនមិនស្គាល់អត្តសញ្ញាណចំនួន៥នាក់ បានជិះម៉ូតូ៣គ្រឿង ចូលទៅក្នុងវត្តឬស្សីស្រស់ រួចក៏បានចាប់បុរសម្នាក់វាយ រួចបាញ់ភ្ជុចដីគំរាម២គ្រាប់ ធ្វើឱ្យផ្អើលដល់ព្រះសង្ឃទាំងយប់ ចេញមកមើល តែមិនហ៊ានអន្តរាគមន៍ឡើយ បណ្តោយឱ្យជនទាំង៥នាក់ បានចាប់ក្រៀកជនរងគ្រោះដាក់លើម៉ូតូយកទៅបាត់ដោយមិនដឹងមូលហេតុ បង្កឱ្យការភ្ញាក់ផ្អើលនៅចំណុចក្នុង បរិវេណវត្តឫស្សីស្រស់ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពពីព្រះសូត្រស្តាំ ១អង្គ បានមានសង្ឃដីកាឱ្យដឹងថា នៅមុនពេលកើតហេតុ ព្រះអង្គបានឃើញបុរសមិនស្គាល់អត្តសញ្ញាណចំនួន៥នាក ជិះម៉ូតូចំនួន៣គ្រឿង បានជិះចូលមកមកចាប់បុរសម្នាក់ រហូតដល់ការប្រតាយប្រតប់ជាមួយបុរសម្នាក់នោះ។ បន្ទាប់ពីវាយដំបុរសរងគ្រោះឱ្យរងរបួសហើយនោះ ក្រុមជនមិនស្គាល់អត្តសញ្ញាណនោះ បានដកកាំភ្លើងបាញ់គំរាម២គ្រាប់ភ្ជុចដី តែផ្ទុះ១គ្រាប់ ចំណែក១គ្រាប់ទៀត មិនបានផ្ទុះទេ រួចក៏លើកជនរងគ្រោះដាក់លើម៉ូតូដឹកចេញទៅបាត់ ដោយនិយាយថាយកទៅប៉ុស្តិ៍ៗ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍និរោធម្នាក់ បានឱ្យដឹងថា ក្រោយពីបានទទួលករណីផ្ទះអាវុធនៅក្នុងវត្តឬស្សីស្រស់ភ្លាម កម្លាំងរបស់លោកបានចុះមកដល់ ហើយក៏បានសួរនាំព្រះសង្ឃនៅក្នុងវត្ត តែមិនបានឃើញជនសង្ស័យនោះទេ ព្រោះពួកគេបាននាំគ្នាជិះម៉ូតូចេញពីវត្តអស់ទៅហើយ និងឮតែនិយាយថា ដឹកយកទៅប៉ុស្តិ៍ តែសមត្ថកិច្ចមិនបានឃើញទេ។

ជុំវិញករណីហិង្សានេះ សមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់ថា ជាករណីអ្វីឱ្យច្បាស់នៅឡើយ និងកំពុងធ្វើការធ្វើការសាវជ្រាវ៕

RELATED ARTICLES