Wednesday, September 24, 2025
Homeព័ត៌មានជាតិបាត់មិនឃើញ នាំគ្នាគាស់បន្ទប់ទៅមើល គាត់ដេកស្លាប់ផ្ងារ

បាត់មិនឃើញ នាំគ្នាគាស់បន្ទប់ទៅមើល គាត់ដេកស្លាប់ផ្ងារ

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យសង្ស័យ មានជំងឺប្រចាំកាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលដេកស្លាប់ក្នុងបន្ទប់ជូលខាងលើ មានឈ្មោះវៀន សុភ័ណ្ឌ អាយុ៣៧ឆ្នាំ មុខរបរអ្នកធ្វើអនាម័យ ស្នាក់នៅចំណុចកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារមិនឃើញស្ត្រីរងគ្រោះភ្ញាក់ពីដំណេករៀបចំខ្លួន ទៅធ្វើការដូចសព្វដង ទើបអ្នករស់នៅក្បែរនឹកឆ្ងល់ ក៏ដើរទៅគោះទ្វារបន្ទប់ តែមិនឮសូរមាត់ឆ្លើយតបសោះ ទើបនឹកសង្ស័យ ក៏នាំគ្នាទម្លាយទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់រឹងស្តូកបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យតែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងដោយមានការសហការជាមួយការិយាល័យកោសល្យវិច័យ វិទ្យាសាស្ត្រ និងតាមការពិនិត្យសន្និដ្ឋានរបស់លោកនង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពខាងលើស្លាប់ដោយជំងឺគាំងបេះដូង និងជំងឺរ៉ាំរ៉ៃ។

បច្ចុប្បន្ន សពខាងលើត្រូវបានតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES