Wednesday, September 24, 2025
Homeព័ត៌មានជាតិលោកសាស្ត្រាចារ្យរំលោភ២ដង ស្រីប្តឹងទារសំណង២មុឺនដុល្លារ

លោកសាស្ត្រាចារ្យរំលោភ២ដង ស្រីប្តឹងទារសំណង២មុឺនដុល្លារ

ភ្នំពេញ ៖ នារីរងគ្រោះម្នាក់បានប្តឹងទារសំណងរហូតដល់ទៅ២ម៉ឺនដុល្លារ ពីសាស្ត្រាចារ្យមួយរូប បទរំលោភសេពសន្ថវៈបានសម្រេចចំនួន២ដង តែចុងក្រោយសម្របសម្រួលគ្នាសុំសងត្រឹមតែ២៥០០ដុល្លារប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង។

បុរសដែលទទួលរងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ មានឈ្មោះយឹម ម៉ុងតឿន អាយុ៤៣ឆ្នាំ មុខរបរជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យមួយ បច្ចុប្បន្នរស់នៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីរងគ្រោះ សុំមិនបង្ហាញអត្តសញ្ញាណ។

តាមប្រភពពីស្ត្រីរងគ្រោះបានឱ្យដឹងថា នាងត្រូវបានលោកសាស្ត្រាចារ្យខាងលើ ចាប់រំលោភសម្រេចចំនួន២ដង លុះក្រោយពីនាងសម្រេចចិត្តប្តឹងលោកសាស្ត្រាចារ្យ បានព្រមសុំសំណងត្រឹមតែ២៥០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែនាងមិនព្រមទទួល ក៏សម្រេចប្តឹងទាមទារសំណងចំនួន២ម៉ឺនដុល្លារ នៅសាលាដំបូងរាជធានីភ្នំពេញ បន្តទៀត ។ ហើយពេលនេះ ពាក្យបណ្តឹងក៏បានដល់ដៃតុលាការទៅហើយ ខណៈជនសង្ស័យកំពុងមានសិទ្ធិដើរហើរយ៉ាងរំភើយ ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ“ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកសាស្ត្រាចារ្យ យឹម ម៉ុងតឿន បាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់”

RELATED ARTICLES