Thursday, September 25, 2025
Homeព័ត៌មានជាតិបញ្ជានាំខ្លួនមេប៉ុស្តិ៍!!! យកកាំភ្លើងអាកា វាយកណ្តាលមុខប្រជាពលរដ្ឋ

បញ្ជានាំខ្លួនមេប៉ុស្តិ៍!!! យកកាំភ្លើងអាកា វាយកណ្តាលមុខប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវក្មេងស្ទាវ១ក្រុម ប្រដាប់ដោយកាំបិត និងដំបងព័ទ្ធវាយ ទើបស្ទុះទៅទាញដំបងមកកាន់ជាប់ដៃ ដើម្បីការពារខ្លួន ស្រាប់តែត្រូវលោកមេប៉ុស្តិ៍ នៅក្បែរនោះ ស្មានថាជាជនបង្កក៏ទាញកាំភ្លើងអាកាវ៉ៃទៅ លើបុរសរូបនោះ១ស្វាយកាំភ្លើងចំកណ្តាលមុខ បណ្តាលឱ្យដួល និងត្រូវបានក្រុមក្មេងស្ទាវវ៉ៃបន្ថែម ដោយកាប់២កាំបិតចំក្បាល និងចាក់ធ្លាយពោះ ថែមទៀតបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ លុះក្រុមគ្រួសារកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹង និងត្រូវលោកស្នងការបញ្ជាឱ្យអធិការស្រុក នាំខ្លួនមេប៉ុស្តិ៍រូបនោះ យកទៅសាកសួរ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចពិធីបុណ្យភូមិមួយកន្លែង ស្ថិតក្នងភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស។

ជនរងគ្រោះមានឈ្មោះស៊ិន វុទ្ធី អាយុ៣៣ឆ្នាំ មុខរបរជាអ្នកបើកឡាន មានប្រពន្ធឈ្មោះប៉ាត រ៉េន អាយុ២៩ឆ្នាំ និងមានកូនចំនួន៣នាក់នៅក្នុងបន្ទុក សព្វថ្ងៃរស់នៅក្នុងភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស។ ចំណែកជនបង្ក មានឈ្មោះជៀម វិចិត្រ ជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជៀប។

លោកឧត្តសេនីយ៍ទោ ខូវ លី បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ថា ជុំវិញករណីអំពើហិង្សាខាងលើនេះ លោកកំពុងបញ្ជាឱ្យអធិការស្រុកទឹកផុស ចាត់វិធានការបន្ទាន់ និងនាំខ្លួនមេប៉ុស្តិ៍ជៀប ឡើងមកស្នងការដ្ឋាននគរបាលខេត្ត។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានទៅដើរលេងបុណ្យក្នុងភូមិ ក៏មានក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដាវ កាំបិត និងដំបងគ្រប់ដៃ បានព័ទ្ធវាយគាត់ ទើបគាត់បានស្ទុះទៅយកដំបងមកកាន់ ស្រាប់តែភ្លាមនោះ លោកមេប៉ុស្តិ៍ជៀប ឈ្មោះជៀម វិចិត្រ បានយកកាំភ្លើងអាកាមកវាយមុខគាត់ បណ្តាលឱ្យដួលទៅលើដី ពេលនោះក្រុមក្មេងស្ទាវក៏ស្ទុះចូលមកកាប់គាត់ ចំក្បាល២កន្លែង និងបានចាក់ចំពោះខាងឆ្វេងធ្លាយពីម្ខាងទៅម្ខាងបន្ថែមទៀត ទើបគាត់បានស្រែកហៅគេឯងឱ្យជួយ ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋមកជួយអន្តរាគមន៍ ធ្វើឱ្យក្រុមក្មេងស្ទាវទាំងនោះបែកហ្វូងអស់ រួចហើយប្រជាពលរដ្ឋក៏បានជួយដឹករូបគាត់ ទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុ ឪពុកម្តាយរបស់ជនរងគ្រោះបានសម្រេចដាក់ពាក្យបណ្តឹងចូលទៅអធិការនគបាលស្រុកទឹកផុស ដើម្បីរកយុត្តិធម៌ជូនដល់កូនប្រុស។ យ៉ាងណា ករណីមួយនេះ លោកស្នងការខេត្តបានដឹងហើយ និងត្រូវបានលោកស្នងការកំពុងចាត់វិធានការណ៍ក្តៅ៕

RELATED ARTICLES