Tuesday, September 16, 2025
Homeតារាខ្មែរតារាបង្ហាញម៉ូដសិចស៊ី លី ជេនណា មានមហិច្ឆតាចង់បើកសាលាបង្ហាត់ដើរម៉ូដ

តារាបង្ហាញម៉ូដសិចស៊ី លី ជេនណា មានមហិច្ឆតាចង់បើកសាលាបង្ហាត់ដើរម៉ូដ

ប្រឡូកក្នុងអាជីពបង្ហាញម៉ូដរយៈពេល៤ឆ្នាំ តារាបង្ហាញម៉ូដដែលធ្វើដំណើរមកពីខេត្តក្រចេះ កញ្ញាលី ជេនណា ធ្លាប់បង្ហាញខ្លួនតាមបណ្តាកម្មវិធីបង្ហាញម៉ូដជាច្រើនកម្មវិធី ហើយគេចាប់អារម្មណ៍ស្រីស្រស់ថា នាងជាអ្នកបង្ហាញម៉ូដមានរូបឆោមលេចធ្លោម្នាក់។

ទោះជាយ៉ាងណា ការក្លាយជាតារាម៉ូដែលតាមបំណងប្រាថ្នានាពេលនេះ មិនមែនជាបំណងគ្រប់គ្រាន់សម្រាប់ជេនណា ដ៏សិចស៊ីឡើយ ព្រោះនៅថ្ងៃអនាគត ស្រីស្អាតរូបនេះមានមហិច្ឆតាធំចង់បង្កើតជាសាលាបណ្តុះបណ្តាលផ្នែកដើរម៉ូដ ដោយខ្លួនឯងទៀតផង។

តារាសិចស៊ី លី ជេនណា វាចាថា “ខ្ញុំមានបំណងចង់បើកសាលាបង្ហាញម៉ូដ ដោយខ្លួនឯង ខ្ញុំស្រលាញ់ខាងហ្នឹងខ្លាំងណាស់។ បច្ចុប្បន្ន ខ្ញុំជាអ្នកបង្ហាញម៉ូដសេរី (Freeland) គ្មានជាប់កុងត្រាជាមួយខាងណាទេ តែខ្ញុំធ្វើការឱ្យ២ក្រុមហ៊ុនផ្សេងៗគ្នា”។

ទោះជាលី ជេនណា តែងបង្ហាញរូបសម្រស់នៅតាមបណ្តាកម្មវិធីជាច្រើនតាមសណ្ឋាគារធំៗ តាមរយៈការដើរបង្ហាញម៉ូដមែន តែគេមិនទាន់ឃើញជេនណា សម្តែង MV និងភាពយន្តឡើយ ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះស្រីស្រស់នៅមានកម្រិត។

លី ជេនណា បន្ថែមថា “ខ្ញុំស្រលាញ់តែបង្ហាញម៉ូដ, ការថតស្ពតអីទេ។ ចំពោះការថត MV និងភាពយន្តវិញ ខ្ញុំនៅមិនទាន់បានប្រឡូកទេ តែមានគេទាក់ទងច្រើនមកហើយ។ ថ្ងៃក្រោយទៅ ខ្ញុំនឹងឈានចូលទៅថតសម្តែងភាពយន្តដែរ ព្រោះអីស្រលាញ់ខាងហ្នឹងដូចដើរម៉ូដដែរ”។

ស្ថិតក្នុងវ័យ២៥ឆ្នាំ កញ្ញាលី ជេនណា ប្រាប់ថា នាងមិនទាន់មានម្ចាស់បេះដូងទេ ហើយចង់ផ្តោតលើការងារបង្ហាញម៉ូដ និងចង់សម្រេចក្តីស្រមៃបើកសាលាបង្ហាត់ដើរម៉ូដដោយខ្លួនឯង ជាងគិតរឿងស្នេហា៕

RELATED ARTICLES