Friday, November 14, 2025
Homeព័ត៌មានជាតិយិន ម៉ាណា សមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការហើយ

យិន ម៉ាណា សមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការហើយ

ភ្នំពេញ ៖ ក្រោយពីបញ្ចប់ការសាកសួរលើជនបង្ក យិន ម៉ាណា សមត្ថកិច្ចការិយាល័យចរាចរណ៍ជើងគោក បានបញ្ជូនខ្លួនទៅកាន់តុលារការរាជធានីភ្នំពេញហើយ កាលពីវេលាម៉ោង១០នៅព្រឹកនេះ ។

នារីរូបស្រស់ដែលបានបើករថយន្តទំនើបបុកនិស្សិតឆ្នាំទី៤ នៅសាលាផារ៉ាហ្គន បានចូលខ្លួនសារភាពទោសកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយ ដោយឪពុកនាងឈ្មោះ យិន ង្គិច បាននាំមកផ្ទាល់។

ការចូលខ្លួនមកសារភាពទោសកំហុសនេះ បន្ទាប់ពីលោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានកំណត់ពេលតែ៣ថ្ងៃប៉ុណ្ណោះ បើមិនដូច្នោះទេ សមត្ថកិច្ចនឹងចាត់វិធានការចាប់ខ្លួនតែម្តង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា លោកយិន ង្គិច ដែលជាឪពុកនារីជើងខ្លាំង យិន ម៉ាណា បានចូលខ្លួនដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ លោកបានបញ្ជាក់ប្រាប់សមត្ថកិច្ចយ៉ាងច្បាស់ថា កូនស្រីលោកបានបើកឡានបុកនិស្សិតស្រីឆ្នាំទី៤ ឈ្មោះឌុំ រីដា ស្លាប់ពិតប្រាកដមែន៕

RELATED ARTICLES