Friday, November 14, 2025
Homeព័ត៌មានជាតិហៅមិនឮឆ្លើយ ដើររកមិនឃើញទៀត សង្ស័យ... ពុទ្ធោកូនមាសម្តាយ

ហៅមិនឮឆ្លើយ ដើររកមិនឃើញទៀត សង្ស័យ… ពុទ្ធោកូនមាសម្តាយ

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានដើរធ្លាក់ទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្តាយរវល់ប្រក់ដំបូលបែរត្រី បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះហ៊ឹម សារ៉ែន អាយុ៤ឆ្នាំ មានឪពុកឈ្មោះហ៊ឹម សារិទ្ធ អាយុ៤៣ឆ្នាំ ម្តាយឈ្មោះសុខ ទៀង អាយុ៤០ឆ្នាំ  រស់នៅលើផ្ទះបណ្តែតទឹក ស្ថិតនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្កាយរបស់ក្មេងប្រុសរងគ្រោះ បានទុកកូន (ក្មេងប្រុសរងគ្រោះ) ឱ្យនៅលើផ្ទះម្នាក់ឯង ហើយពួកគាត់បាននាំគ្នាទៅប្រក់ដំបូលបែរត្រី ដែលនៅជិតផ្ទះរបស់ពួកគាត់ពេលកំពុងប្រក់ ស្រាប់តែមានការសង្ស័យ ព្រោះដូចជាស្ងាត់មិនឮសំឡេងកូន ក៏ស្រែកហៅកូន តែមិនឮឆ្លើយ និងមិនឃើញកូននៅក្នុងផ្ទះផង ក៏នាំគ្នាដើររកតែរកមិនឃើញ ទើបសង្ស័យថាកូនប្រុសលង់ទឹក ក៏ចុះរកក្នុងទឹករាវរក ស្រាប់តែមួយសន្ទុះក្រោយមក ក៏ប្រទះឃើញកូនប្រុសបានលង់ទឹកស្លាប់បាត់ទៅហើយ ទើបស្រង់សាកសពឡើងមកលើគោក រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES