Friday, November 14, 2025
Homeព័ត៌មានជាតិស្រែកប្រាប់មិនឮ មានអី... ប្តីហៅឡាន ស្ទូចយកសពប្រពន្ធចេញ

ស្រែកប្រាប់មិនឮ មានអី… ប្តីហៅឡាន ស្ទូចយកសពប្រពន្ធចេញ

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩  ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជនរងគេឈ្រាះរពីក្រោយរថយន្តដឹកដំឡូងមី ដើម្បីស៊ីញ៉ូឡានឱ្យប្តី ស្រាប់តែពេលប្តីថយរថយន្តដោយខុសបច្ចេកទេស ជិតធ្លាក់ប្រឡាយ ក៏ប្រឹងស្រែកប្រាប់ និងព្យាយាមគោះទ្រុងរថយន្តឱ្យប្តីឮដែរ តែប្តីនៅតែបន្តថយរថយន្តមកក្រោយទៀត រហូតដល់រថយន្តបានក្រឡាប់សង្កត់ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ៥៧A (ជិតព្រំដែនកម្ពុជា-ថៃ) ស្ថិតនៅខាងលិចភូមិចម្ការគ ឃុំស្វាយចេក ស្រយកស្វាយចេក។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះសន ស្រីមុំ អាយុ៣៨ឆ្នាំ។ ចំណែកបុរសជាប្តីដែលជាអ្នកបើកបររថយន្តបង្ក មានឈ្មោះយ៉េន សារ៉ាត អាយុ៤៤ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ ប្រកបរបរបើករថយន្តដឹកដំឡូងមី និងមានលំនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធខាងលើនេះ បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង នាំគ្នាមកទិញដើមដំឡូងមី ដើម្បីយកទៅដាំនៅឯខេត្តកំពង់ចាម។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ បុរសជាប្តីនិងជាអ្នកបើករថយន្ត បានបើករថយន្តថយក្រោយ ហើយប្រពន្ធជាអ្នកឈរស៊ីញ៉ុប្រាប់ប្តី លុះពេលថយជិតធ្លាក់ឡាយ ពេលនោះ ប្រពន្ធបានគោះទ្រុងរថយន្ត និងស្រែកប្រាប់ប្តីឱ្យបើកទៅមុខវិញដែរ តែប្តីមិនឮ នៅតែថយក្រោយ បណ្តាលឱ្យក្រឡាប់សង្កត់ប្រពន្ធស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋនៅទីនោះ បាននាំគ្នាស្វះស្វែងជួយនិងរកអាត្រាក់រុញ (អាប៊ុល) ជួយសង្គ្រោះស្ត្រីរងគ្រោះភ្លាមៗដែរ តែអកុសល ស្ត្រីរងគ្រោះបានបាត់បង់ជីវិតទៅហើយ។

សាកសពស្ត្រីរងគ្រោះ បន្ទាប់ពីគាស់យកចេញពីក្រោយរថយន្តរួច ក៏ប្រគល់ទៅឱ្យបុរសជាប្តីដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES