Friday, November 14, 2025
Homeព័ត៌មានជាតិនាយរង​ការិយាល័យ​ហិរញ្ញវត្ថុកងរាជអាវុធហត្ថ និងគូកន សមត្ថកិច្ចឃាត់ខ្លួន

នាយរង​ការិយាល័យ​ហិរញ្ញវត្ថុកងរាជអាវុធហត្ថ និងគូកន សមត្ថកិច្ចឃាត់ខ្លួន

កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះមានម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផងដែរ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន បានកើតឡើងក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា មានម្នាក់វរសេនីយ៍ឯក ហោ រ៉ា​ពិ​ណាត តួនាទី​ជា​នាយរង​ការិយាល័យ​ហិរញ្ញវត្ថុ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ថា កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន ពិតជាបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពិតប្រាកដមែន។

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ហាមដាច់ខាតមិនឲ្យពាក់ព័ន្ធល្មើសអ្វីនោះទេ ហើយបើមន្ដ្រីណាដែលពាក់ព័ន្ធត្រូវទទួលទោសតាមច្បាប់៕

RELATED ARTICLES