Friday, November 14, 2025
Homeព័ត៌មានជាតិផុតចូលឆ្នាំ ប្រពន្ធនៅលេងបៀ មិនព្រមក្រោក ប្តីទិញសាំងចាក់ដុតកណ្តាលវង់

ផុតចូលឆ្នាំ ប្រពន្ធនៅលេងបៀ មិនព្រមក្រោក ប្តីទិញសាំងចាក់ដុតកណ្តាលវង់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានផ្ទុះកំហឹងទៅទិញសាំងកន្លះលីត្រ មកចាក់ស្រោចប្រពន្ធនិងកូន រួចដុត ព្រោះតែខឹងប្រពន្ធលេងបៀរមិនព្រមក្រោក បណ្តាលឱ្យឆេះរលាក តែសំណាងល្អ បានអ្នកជិតខាងជួយពន្លត់ភ្លើងទាន់ពេល។ ហែតុការន៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៥៥នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិពន្នរ ឃុំភ្នំតូច ស្រុកឧដុង្គ ។

បុរសជាប្តីចិត្តឃោរឃៅ មានឈ្មោះចិន ចឺ អាយុ៣៧ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះអាន អេង អាយុ៣៨ឆ្នាំ មុខរបរកសិករ ចំណែកកូនតូចដែលទទួលរងការឆាបឆេះរលាកដែរនោះ មានឈ្មោះចឺត សំនៀង ភេទប្រុស អាយុ១ខួបកន្លះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានទៅលេងបៀនៅផ្ទះរបស់អ្នកភូមិម្នាក់ ឈ្មោះកាង ផល់ អាយុ៤៩ឆ្នាំ រស់នៅផ្ទះក្បែរគ្នា ដោយបានលងតាំងពីព្រឹក។ លុះនៅវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃដដែល បុរសជាប្តីមិនទាន់ឃើញប្រពន្ធត្រឡប់មកពីលេងបៀវិញទៀត ស្រាប់តែមានអារម្មណ៍មួម៉ៅ ក៏បានដើរទៅទិញសាំងកន្លះលីត្រ រួចដើរសំដៅទៅរកប្រពន្ធនៅកន្លែងវង់បៀរ ហើបួនាចាក់ស្រោចប្រពន្ធ និងកូនដែលកំពុងនៅលើដៃប្រពន្ធដែរនោះ រួចក៏កេះដែកកេះដុត បណ្តាលឱ្យឆាបឆេះ រលាកទាំងប្រពន្ធទាំងកូនតែម្តង។

ក្រោយកើតហេតុ អ្នកជិតខាងបានប្រទះឃើញ ក៏ស្ទុះទៅជួយពន្លត់ភ្លើងបានទាន់ពេលវេលា ដោយស្ត្រីជាប្រពន្ធរលាកជើងខាងស្តាំ ចំណែកកូនតូចរលាកកំប៉ះគូទ និងកំភួនជើងខាងឆ្វេង ហើយភ្លាមៗនោះ ក៏ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ហើយពួកគេក៏បានរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ ដោយចាប់ឃាត់ខ្លួនបុរសជាប្តី និងដកហូតវត្ថុតាង ដបទឹកសុទ្ធកន្លះលីត្រ (ដបដាក់សាំង) នាំយកទៅប៉ុស្តិ៍នគរបាលភ្នំតូច។

ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានចាក់សាំងដុតប្រពន្ធកូនពិតមែន មូលហេតុដោយសារតែខ្លួនខឹងប្រពន្ធទៅលេងបៀរ នៅផ្ទះអ្នកជិតិខាងយូរពេក។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES