Friday, November 14, 2025
Homeព័ត៌មានជាតិសម្លាប់មនុស្សមិនញញើតដៃ... ចុងក្រោយកាយដីកប់បំបាត់ភស្តុតាង

សម្លាប់មនុស្សមិនញញើតដៃ… ចុងក្រោយកាយដីកប់បំបាត់ភស្តុតាង

ខេត្តបន្ទាយមានជ័យ ៖ សាកសពមនុស្សម្នាក់ ត្រូវបានជនដៃដល់ជាឃាតករសម្លាប់ រួចច្រកក្នុងថង់ និងយកបាវមករុំពីលើ ហើយយកទៅកប់ចោលនៅក្នុងដី ក្បែរស្រះទឹកបំណងបំបាត់ភ័ស្តុតាង ប៉ុន្តែត្រូវបានប្រជាពលរដ្ឋធុំក្លិនស្អុយចម្លែក ដើររកមើល ក៏ប្រទះឃើញ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ បង្កមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចខាងកើតស្រះទឹក ក្រោយសណ្ឋាគារលី (នាគមាស) ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ពាក់ព័ន្ធទៅករណីខាងលើនេះ សមត្ថកិច្ច ក៏ដូចជាកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត បានឱ្យដឹងថា កំពុងរង់ចាំគណៈកម្មការ ជំនាញកោសល្យវិច័យខេត្តមកសិន ទើបដឹងថា ជាមនុស្សប្រុសឬស្រី និងឈានដល់ការរកមុខសញ្ញាជនបង្ក យកមកទទួលខុសត្រូវចំពោះមុខ ច្បាប់។

ដោយឡែកតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា នៅវេលាម៉ោង៨និង៣០នាទីព្រឹក សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋមកថា មានស្នាមគាស់កកាយដី និងស្នាមកប់រណ្តៅថ្មីៗ១កន្លែង ត្រង់ចំណុចខាងកើតស្រះទឹក ក្រោយសណ្ឋាគារលី (នាគមាស)។ ក្រោយមក កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុខាងលើ ព្រមទាំងអាជ្ញាធរភូមិអូរជ្រៅគាស់កាយមើល ក៏ប្រទះឃើញសាកសពមនុស្សច្រកថង់ស រុំការ៉ុងឆ្នូតពណ៌ក្រហមខៀវ និងមានក្លិនស្អុយ រលួយ មិនស្គាល់អត្តសញ្ញាណ (សាកសពរលួយស្អុយ)។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ករណីនេះគឺជាអំពើឃាតកម្មគិតទុកជាមុន ហើយបច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ តាមនីតិវិធី៕

RELATED ARTICLES