នៅ សុនិតា ទើបតែរួមរស់ជាមួយលោកទិត ថាវរិទ្ធ បានជាង៧ខែសោះ ស្រាប់តែពេលនេះ ផ្ទៃពោះនាងខ្ទាតឡើងប៉ោងស្គុល ដោយសារទារកមានអាយុជាង៥ខែទៅហើយ ដែលសុនិតា នឹងត្រៀមសម្រាលនៅខែសីហា ខាងមុខនេះ។
អ្នកសិល្បៈជាច្រើនបានលើកឡើងថា នៅ សុនិតា ពិតជាខ្លាំងជាងមិនធម្មតាមែន ព្រោះសូម្បីតែអ្នកនាងស៊ឹម សូលិកា ដែលរួមរស់ជាមួយលោកថាវរិទ្ធ ជាង៥ឆ្នាំនោះ ក៏គ្មានកូន១គ្រាប់ដែរ ប៉ុន្តែសុនិតា វិញ ជិតបានកូនង៉ែតបីប្រលែងលេងទៅហើយ…។

នៅ សុនិតា ខុសពីស៊ឹម សូលិកា ដែលរួមរស់ជាមួយលោកទិត ថាវរិទ្ធ ជាង5ឆ្នាំ តែរកកូនង៉ាមួយ បីប្រលែងលេងមិនបានឡើយ ប៉ុន្តែសុនិតា វិញ ទើបតែភ្ជាប់ពាក្យជាមួយលោកថាវរិទ្ធ បានជាង7ខែប៉ុណ្ណោះ ពេលនេះនាងមានផ្ទៃពោះ5ខែទៅហើយ។
នេះជាការខ្សឹបខ្សៀវរបស់តារាសិល្បៈមួយចំនួន ដែលពួកគេស្និទ្ធជាមួយនៅ សុនិតា និងស៊ឹម សូលិកា។

ការជជែកគ្នាបែបបនេះ ព្រោះតែពេលនេះ កូនក្នុងផ្ទៃរបស់នៅ សុនិតា កាន់តែរើបម្រេះរៀងរាល់ថ្ងៃ ហើយសុនិតា ត្អូញពិបាកទ្រាំ ដោយសារជាកូនដំបូង ទើបធ្វើឱ្យគូស្នេហ៍នាង លោកទិត ថាវរិទ្ធ បានផ្តល់កម្លាំងចិត្តដល់ស្រីក្មេងរូបនេះគ្រប់ពេល តាមរយៈការលួងលោមនួនល្អងថា កូនដំបូងពិបាកអ៊ីចឹងហើយ ប៉ុន្តែកូនក្រោយៗទៀត លែងពិបាកហើយ…។

ដោយឡែក អ្នកនាងស៊ឹម សូលិកា ដែលរួមស្នេហ៍ជាមួយលោកថាវរិទ្ធ ជាច្រើនឆ្នាំ តែចាញ់នៅ សុនិតា នោះ នៅពេលដែលត្រូវគេបង្អាប់ថា នាងមិនដូចស្រីក្មេងរូបនេះ ស្រាប់តែនាងរៀបឆាកល្ខោនស្នេហ៍ជាមួយគូស្នេហ៍ថ្មី លោកអេង រិទ្ធី តាមរយៈការស្លៀកឈុតស្ត្រីមានផ្ទៃពោះ ប៉ុន្តែការតែងខ្លួននោះ ត្រូវបានសុនិតា និងលោកថាវរិទ្ធ សើចចំអកទៅវិញទេ នៅពេលដែលដឹងថា ពួកគេលេងល្ខោនបំភ័ន្តភ្នែកមហាជន ព្រោះការពិត សូលិកា មិនទាន់ពពោះ តំណក់ឈាមរបស់លោករិទ្ធី ឡើយ គឺគ្រាន់តែតែងខ្លួនបែបនេះ ដើម្បីបញ្ឈឺសង្សារចាស់ប៉ុណ្ណោះ។

នៅ សុនិតា បានក្លាយទៅជាជំទាវតូច ក្រោយពេលដែលលោកទិត ថាវរិទ្ធ ឡើងងារជាឯកឧត្តម បន្ទាប់ពីបានតំណែងជាអនុរដ្ឋលេខាធិការនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ។
ប៉ុន្តែស៊ឹម សូលិកា វិញ ក៏មិនឱ្យចាញ់ប្រៀបនៅ សុនិតា ផ្ទួនៗពេកទេ ព្រោះថា ថ្មីៗនេះ នាងក៏បានងារជំទាវដែរ ដោយសារលោកអេង រិទ្ធី ឡើងងារជាឯកឧត្តម។

ទាំងអ្នកសិល្បៈ និងមហាជន បានលើកឡើងស្របគ្នាថា រវាងនៅ សុនិតា និងស៊ឹម សូលិកា នៅពេលនេះ មានការប្រកួតប្រជែងគ្នាខ្លាំងក្លាណាស់ ហើយពួកគេបានក្លាយទៅជាគូបដិបក្ខ និងមើលមុខគ្នាលែងចំទៅហើយ ក្រោយពីអ្នកទាំង2បានសាងស្នេហ៍ដ៏ចម្រូងចម្រាសនាពេលនេះ។
ទោះជាយ៉ាងណា ទាំងនៅ សុនិតា និងស៊ឹម សូលិកា សុទ្ធតែក្លាយទៅជាជំទាវដូចៗគ្នា ហើយពួកគេបានរស់នៅផ្ទះវីឡាយ៉ាងហ៊ឺហាក្បែរគ្នា ឯបុរីប៉េង ហួត ស្ថិតក្នុងគម្រោងទី8 (បឹងស្នោ) ព្រមទាំងលេងម៉ូដរថយន្តទំនើបៗ ប្រកួតប្រជែងគ្នាមិនចាញ់សេដ្ឋិនីឡើយ។

នៅ សុនិតា បានផាត់ចោលប្រុសមិនក្រោម5នាក់ឡើយ ដែលតាមស្នេហានាង ដើម្បីភ្ជាប់ស្នេហ៍ជាមួយអតីតប្តីលី ម៉ារីណា ពោះម៉ាយទិត ថាវរិទ្ធ។
ប្រុសៗដែលមិនអាចណ្តើមបេះដូងនៅ សុនិតា ពីលោកថាវរិទ្ធ បាននោះ មានដូចជា លោកផ្កាយ4ម្នាក់ , លោកអភិបាលខណ្ឌម្នាក់ , អ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះម្នាក់ និងកូនអ្នករកស៊ីអចលនទ្រព្យម្នាក់ទៀត។

អ្នកសិល្បៈមួយចំនួន បាននិយាយថា សុនិតា ស្រលាញ់លោកថាវរិទ្ធ ស្ទើរលេប ទើបនាងទាត់ចោលតំណែងជំទាវពីលោកផ្កាយ4 ទាំង2 ហើយពេលនេះ នាងរីករាយណាស់ ព្រោះថា ត្រូវបានគេហៅ “ជំទាវតូច²” នៅពេលលោកថាវរិទ្ធ បានងារជាឯកឧត្តម ខណៈដែលលោកថាវរិទ្ធ ក៏ត្រៀមជូនកាដូធំឱ្យសុនិតា ផងដែរ នៅពេលនាងពពោះកូនដំបូងនេះ តាមរយៈការប្រគល់ដីជាច្រើនហិកតារ ដែលមានតម្លៃមិនក្រោម4លានដុល្លារឡើយ នៅតំបន់កែវផុស ក្រុងកំពង់សោម។

ប៉ុន្តែសុនិតា មួម៉ៅនិងក្តៅចិត្តខ្លះចំពោះទស្សនិកជនមួយចំនួន ដែលនិយាយថា នាងសាងស្នេហ៍ឥតខាន់ស្លា ហើយពេលនេះ ស្រាប់តែមានផ្ទៃពោះ ដោយមិនចេះខ្មាសញាតិ ស្របពេលដែលអ្នកខ្លះទៀតថា នាងយកលោកថាវរិទ្ធ ព្រោះតែដើម្បីងារជំទាវ និងសម្លឹងឃើញផ្ទះវីឡា និងដីធ្លីពោះម៉ាយនេះ ជាដើម ទើបធ្វើឱ្យនាងមិនសប្បាយចិត្ត បើទោះជានាងធ្លាប់ពន្យល់ទៅអ្នករិះគន់ថា នាងនិងលោកថាវរិទ្ធ បានធ្វើពិធីតាមប្រពៃណីខ្លះៗ មុននឹងយកគ្នាជាប្តីប្រពន្ធទៅហើយក្តី ប៉ុន្តែអ្នកខ្លះនៅតែមិនជឿឡើយ ព្រមទាំងចំអកថា សុនិតា យកប្តីស៊ឹម សូលិកា ទៀតផង…។
នៅ សុនិតា ត្រូវបានគេទម្លាយថា នាងបានភ្ជាប់ពាក្យជាមួយលោកទិត ថាវរិទ្ធ កាលពីថ្ងៃទី05 ខែកញ្ញា ឆ្នាំ2018 បន្ទាប់ពីពួកគេបានសាងស្នេហ៍ជាមួយគ្នា ជាង1ឆ្នាំប៉ុណ្ណោះ។

សុនិតា រំភើបបំផុតនៅពេលដែលនាងត្រូវបានលោកថាវរិទ្ធ ដកតំណែងតួឯក ពីស៊ឹម សូលិកា រឿង “អច្ឆរិយអង្គរ” ឱ្យនាងសម្តែងទាំងនៅសៀមរាប និងកោះពេជ្រ ទើបធ្វើឱ្យស្រីស្រស់រូបនេះ ដែលត្រូវតារាចម្រៀងតារា នីតា បកអាក្រាតថា នាងមានសង្សារច្រើនពេក រហូតរាប់មិនអស់ ព្រមប្រគល់បេះដូងជូនអតីតអគ្គនាយករងទូរទស្សន៍បាយ័ន លោកថាវរិទ្ធ ដោយគ្មានស្ទាក់ស្ទើរចិត្តឡើយ៕