Tuesday, September 16, 2025
Homeតារាខ្មែរស៊ីណាវ៉ាត់ត្រា ត្រូវប៉ានដីមួយប្រាវ ជះលុយដណ្ដើមសង្សារលោកអនាគត ?

ស៊ីណាវ៉ាត់ត្រា ត្រូវប៉ានដីមួយប្រាវ ជះលុយដណ្ដើមសង្សារលោកអនាគត ?

តារាសម្ដែងស៊ីណាវ៉ាត់ត្រា ដែលគេស្គាល់តាមរយៈ MV បទ​”អូនដឹង” របស់កញ្ញាធារ៉ានី នោះ មានដំណឹងបានដណ្ដើមសង្សារអ្នកចម្រៀងអនាគត ទាំងតារាចម្រៀងផលិតកម្ម U កំពុងស្រលាញ់កញ្ញាគីមឡាង ពេញបេះដូង។

ការឡើងកូដក្លាយទៅជាអ្នកមានទ្រព្យ រហូតជះលុយឆក់សង្សារគេរបស់លោកណាវ៉ាត់ត្រា នេះ កើតមានបន្ទាប់ពីមុននេះ អ្នកសម្ដែងដែលធ្លាប់មានប្រវត្តិកម្សត់ ដើរលក់នំកងតាមផ្សាររូបនេះ រកស៊ីលក់ដីឡូតិ៍ត្រូវប៉ាន់ ទើបធ្វើឲ្យលោកអនាគតមិនអាចប្រជែងស្នេហ៍ជាមួយអ្នកសម្ដែងរូបនេះបានឡើយ។

ទោះជាយ៉ាងណា នៅពេលសាកសួររឿងនេះ ណាវ៉ាត់ត្រា ថា លោកមិនមានលទ្ធភាពឯណាយកទឹកប្រាក់ជះលុយដណ្ដើមសង្សារគេនោះទេ គឺសកម្មភាពនេះមានតែនៅក្នុង MV ប៉ុណ្ណោះ។

ណាវ៉ាត់ត្រា អះអាងថា ថ្មីៗនេះ លោកបានសម្ដែងបទ ”ជនបទ” របស់តារាចម្រៀងអនាគត នៅផលិតកម្ម U ហើយសាច់រឿង គឺលោកត្រូវអ្នកដឹកនាំសម្ដែងតម្រូវឲ្យលេងជាតួអ្នកមានទ្រព្យហើយជះលុយដណ្ដើមសង្សាររបស់លោកអនាគត មែន។ ណាវ៉ាត់ត្រា ថា នៅក្រៅឆាកវិញ លោកមិនមែនជាមនុស្សចូលចិត្តដណ្ដើមសង្សារគេទេ ហើយរវាងលោក និងកញ្ញាគីមឡាង ថតចប់ រាប់អានគ្នាជាធម្មតា មិនមានទំនាក់ទំនងគ្នាស៊ីជម្រៅក្រៅឆាកឡើយ។

អ្នកតំណាងផលិតកម្ម U បានឲ្យដឹងថា បទ ”ជនបទ” និពន្ធដោយលោកខេម រ៉េតសីហៈ ដែលសាច់រឿងឆ្លុះបញ្ចាំងពីវណ្ណៈអ្នកមាន និងអ្នកក្រ ហើយផលិតកម្មនេះពេញចិត្តសមត្ថភាពរបស់តារាសម្ដែងស៊ីណាវ៉ាត់ត្រា និងលោកអនាគត ដែលគ្រោងធ្វើបទថ្មីៗទៀត ដើម្បីឲ្យពួកគេច្រៀងនិងសម្ដែងរួមគ្នា នាពេលខាងមុខនេះទៀត៕

RELATED ARTICLES